ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៧ ម៉ោង១៧និង០០នាទី នៅចំណុចឃ្លាំងដែក ផ្លូវជាតិលេខ១ ភូមិជ្រោយ អំពិល២ សង្កាត់ក្បាលកោះខណ្ឌ ច្បារអំពៅ។
បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ភាគី (ក)៖
ទី១-ឈ្មោះ ភន សុភា ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក
ទី២-ឈ្មោះ ភន វីរៈ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក។
ទី១-ឈ្មោះ ភន សុភា ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក
ទី២-ឈ្មោះ ភន វីរៈ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក។
ភាគី(ខ)
ទី១-ឈ្មោះ អ៊ុត សារី ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិមុខរបរ ជាងដែក,
ទី២-ឈ្មោះ សាម សុគា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក
ទី៣-ឈ្មោះ វ៉េង ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក (សម្រាកនៅមន្ទីរពេទ្យជោរ៉ៃ)។

នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៧ ម៉ោង១៧និង០០នាទី ភាគី “ក” កំពុងផឹកស្រា នៅ ចំណុចកើតហេតុ ពេលនោះក៏មានភាគី “ខ” និងមិត្តភក្តិបាននាំគ្នាផឹកស្រា នៅក្បែរនោះដែរ រួចភាគីទាំង ២ ក៏មានទំនាស់ពាក្យសម្តីគ្នា ភាគី “ខ” ក៏យកធុងដែកវាយភាគី “ក” ឈ្មោះ ភន វីរៈ បែកក្បាល រួចក៏ មានអ្នកជួយឃាត់ចេញ ភាគី “ក” ក៏ចូលក្នុងបន្ទប់ ពេលនោះភាគី “ខ” យកកាំបិតផ្គាក់មកវាយកញ្ចក់ បង្អួចបន្ទប់ភាគី “ក” រួចភាគី “ក” ក៏បើកទ្វារចេញមកមាន កាន់ដាវ និងដែកបំពង់ទីប កាប់គ្នាជាមួយភាគី “ខ” បណ្តាលឲ្យភាគី “ក” ឈ្មោះ ភន សុភា របួស ប្រអប់ដៃខាងឆ្វេង និងបែកក្បាល, ឈ្មោះ ភន វីរៈ របួសដើមដៃខាងស្តាំ និងបែកក្បាល ចំណែកភាគី “ខ” ឈ្មោះ វ៉េង ចំរើន បែកក្បាលរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ជោរ៉ៃ ពេលនោះសមត្ថកិច្ចចុះទៅដល់ឃាត់ ខ្លួនភាគី “ក” ២នាក់ និងភាគី “ខ” ២នាក់ ដកហូតបាន ដាវ១ដើម និងកាំបិតផ្គាក់១ បញ្ជូនមកទី ស្នាក់ការប៉ុស្តិ៍ក្បាលកោះ ចាត់ការតាមច្បាប់ ៕

Post a Comment