ជនសង្ស័យ​បីនាក់ ពាក់​ព​ន្ធ័​ករណី​រឿង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន

០៦ កញ្ញា ២០១៧ - ១២:១៦

ក្រចេះ ៖ ជនសង្ស័យ​បីនាក់ ពាក់​ព​ន្ធ័​ករណី​រឿង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​ស្នូល ក្រោម​ការសម្របសម្រួល ដោយ​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ ឃាត់ខ្លួន​បាន នៅ​ទីកន្លែង​ផ្សេងគ្នា កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ត្រង់​ផ្លូវ​ចូល​ក្រុមហ៊ុន​កៅស៊ូ​ដាយ​ណា​ម ស្រុក​ស្នូល ឃាត់ខ្លួន​បាន​ម្នាក់​និង២នាក់​ទៀត​ឃាត់​នៅ​ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នូល ខេត្តក្រចេះ។


ជនសង្ស័យ ទី១ឈ្មោះ ទិ​ទ្យ ចន្ទ្រា ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នូល ខេត្តក្រចេះ មុខរបរ មិន​ពិតប្រាកដ ចាប់បាន​នៅ​ចំនុច​ចំការកៅស៊ូ។ ជ​នស​ង្ស​យ័ ទី២ ឈ្មោះ ឃឿ ពៅ ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង​ភូមិ​ជាមួយ​ជនសង្ស័យ​ទីមួយ​ដែរ មានមុខ​របរ​មិន​ពិតប្រាកដ​ដូចគ្នា។ រីឯ​ជនសង្ស័យ ទី៣ ឈ្មោះ ញេ​ត ធី​ត ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​មិ​ល ឃុំ​ឃ្សឹ​ម ស្រុក​ស្នូល ខេត្តក្រចេះ។


ក្រោយពី​ឃាត់ខ្លួន អាវុធហត្ថ​ស្រុក​ស្នូល បាន​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ១គ្រឿង ដាវ​សាំ​ម៉ូ​រៃ១ដើម ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន មួយចំនួន និង​គ្រឿងញៀន ពណ៌​ក្រហម២កញ្ចប់ ជញ្ជីង​ថ្លឹង​សារជាតិ​ញៀន​មួយគ្រឿង ទូរ​សព្ទ័​ដៃ២គ្រឿង កាំភ្លើង​កែច្នៃ១ដើម និង​សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop