០៦ កញ្ញា ២០១៧ - ១១:១៣
ភ្នំពេញៈ កាលពីវេលាម៉ោង១នឹង១៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ៥២៨ កែងនិងផ្លូវលេខ ២៧៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស បិតពណ៌ខ្មៅ នឹងផ្កាឈូក ពាក់ស្លាក់លេខ ភ្នំពេញ 1CN-9593 ម្នាក់ឯងចេញពីធ្វើការមកផ្ទះនៅសង្កាត់បឹងកក់២ ហើយពេលនោះគេក៏បានធ្វើដំណើរ ចេញពីផ្ទះព្យាយាមទៅផ្ទះមិត្តភក្តិ ហើយក៏ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥២៨ ខណៈមកដល់ចំណុចកើតហេតុ កែងនឹងផ្លូវលេខ ២៧៥ ស្រាប់តែជនសង្ស័យបីនាក់ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក ហ្សូមមឺអិច នឹងមួយគ្រឿងទៀតម៉ាក ហុងដា ឌ្រីមសេ១២៥ មិនចាំស្លាកលេខ បានជិះម៉ូតូដេញតាមគេ(ជនរងគ្រោះ ) ពីក្រោយ ហើយជនសង្ស័យក៏ស្រែកឲ្យជនរងគ្រោះឈប់ម៉ូតូភ្លាមៗ បើជនរងគ្រោះមិនឈប់ទេ គេនិងវាយជនរងគ្រោះ ដោយឮបែបនេះ គេស្មានថា ជាសមត្ថកិច្ច ព្រោះឃើញមានកាន់អាយកូមគ្រប់គ្នា ហើយជនសង្ស័យក៏ជិះម៉ូតូកៀបម៉ូតូរបស់គេ (ជនរងគ្រោះ) ឲ្យចូលទៅចិញ្ចើមផ្លូវធ្វើដូចជាឆែកឆេរកគ្រឿងញៀនអីចឹង ។ ភ្លាមៗនោះបក្ខពួកជនសង្ស័យក៏ស្រែកទារយកសោម៉ូតូពីជនរងគ្រោះ តែជនរងគ្រោះមិនព្រមឲ្យ ជនសង្ស័យនោះក៏យកអាយកូម វាយជនរងគ្រោះ បណ្តាលអោយត្រូវចង្កា ធ្លាក់បែបអាយកូមនោះនៅកន្លែងកើតហេតុ ។
ជនរងគ្រោះបាននិយាយបន្ថែមទៀតថា ក្រោយពីជនសង្ស័យបីនាក់ ដែលធ្វើសកម្មភាពវាយគេហើយ ជនសង្ស័យម្នាក់ក៏ឡើងជិះម៉ូតូរបស់គេ ជិះចេញទៅបាត់ដោយសុវត្ថិភាពតែម្ដង៕
ប្រភពបញ្ចេញមតិ
Home » ជីវិត នឹង សង្គម » ចោរ៣នាក់ ជិះម៉ូតូ២គ្រឿង វាយយុវជនម្នាក់ ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច
ចោរ៣នាក់ ជិះម៉ូតូ២គ្រឿង វាយយុវជនម្នាក់ ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច
By Unknown • 10:09 PM • i ជីវិត នឹង សង្គម
Subscribe to:
Post Comments
(
Atom
)







Post a Comment