រថយន្ត​ដឹក​ពោត ដាច់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ស្នាមភ្លោះ ធ្លាយ​ចេញ​សុទ្ធតែ​ឈើ

០៦ កញ្ញា ២០១៧ - ១១:០៩

ពោធិ៍សាត់)៖ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ ត្រង់ចំណុច​ចំណោត​ចិន​យំ ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។


រថយន្ត​HYUNDAI គ្នាន​ស្លាក​លេខ​មួយគ្រឿង ដឹក​ពោត​ចុះ​ចំណោត​ដាច់​ហ្វ្រាំង ក្រឡាប់​ធ្លាក់​ស្នាមភ្លោះ​ចេញ​សុទ្ធតែ​ឈើ សំណាងល្អ​មិន​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់ស្រមោល ដោយឡែក​អ្នករួមដំណើរ​រងរបួស​ធ្ងន់។


ហេតុការណ៍​គ្រោះថ្នាក់​ចរណ៍​ខាងលើនេះ បណ្តាលមកពី​រថយន្ត​HYUNDAI មួយគ្រឿង គ្មាន​ស្លាក​លេខ ដឹក​ពោត​បង្កប់​ឈើ​ពេញ​ទម្ងន់ ប្រហែល​ដាច់​ហ្វ្រាំង ពេល​ចុះ​ចំណោត​ចិន​យំ បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាប់​ស្នាមភ្លោះ រងរបួស​ធ្ន​ន់​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ មាន ហេង ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយឡែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់ស្រមោល។


បច្ចុប្បន្ន​កម្លាំង​មាន​សមត្ថកិច្ច បាន​នឹង​កំពុង​ស្ទូច​យក​រថយន្ត និង​វត្ថុតាង ដើម្បី​រក្សាទុក​ចាត់ការ​បន្ត​តាម​នីតិវិធី ចំពោះ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​បង្អែក​ពោធិ៍សាត់។


រថយន្ត​ដឹក​ពោត​បង្កប់​ឈើ​ខាងលើនេះ មិនដឹង​ជា​កម្មសិទ្ធិ​របស់​អ្នកណា​នោះទេ គឺ​គ្រាន់តែ​ដឹងថា នៅពេល​រថយន្ត​ក្រឡាប់​ភ្លាម មានការ​អន្តរាគមន៍ ខ​ល​ពពាក់ពពូន​ឆ្វេង​ស្តាំ​ង ដើម្បី​បិទ​សំណុំ​រឿងនេះ។ បើទោះបីជា​យ៉ាងណាក្តី ភស្តុតាង​គឺ​នៅ​ឃើញ​នឹង​មុខ​ជាក់ស្តែង ថា​រថយន្ត​គ្មាន​ស្លាក​លេខ អាច​ដឹក​ពោត ដោយ​បង្កប់​ឈើ​បាន ដែល​ឈើ​ទាំងនោះ​សុទ្ធសឹង​ជា​ឈើ​ដែល​ត្រូវប៉ាន់ ហើយ​ចាំ​មើលថា​សមត្ថកិច្ច​ជំនាញ​វ៉ា​ស់បាន​ប៉ុន្មាន​ដែរ៕


ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop