ស្វាយរៀង៖ បងប្អូនប្រជាពលតរដ្ឋរាប់រយពាន់នាក់ចោមរោមរង់ចាំមើលល្បីថាសមត្ថកិច្ចចាប់បានឃាត់ករដែលចាប់រំលោភក្មេងស្រីអាយុ១៨ឆ្នាំ ដែលជិះរថយន្តតាក់ស៊ីហើយត្រូវបានបាត់ការទាក់ទងជាមួយក្រុមគ្រួសារ ហើយបានបាត់ខ្លួន២ថ្ងៃចាប់ពីថ្ងៃទី២ខែសីហាដល់ថ្ងៃ៤ខែសីហាឆ្នាំ២០១៧ទើបក្មេងដើរឃ្វាលក្របីប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងទឹកកែងស្រែស្ថិតក្នុងភូមិ តាពៅ សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ខេត្ត ស្វាយរៀង នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧នេះ ។
ជនសង្ស័យដែលបាន រំលោភ រួចយកខ្សែរឹតកសម្លាប់ ហើយអូសសពទម្លាក់ក្នុងទឹកហើយយកដុំថ្មសង្កត់ពីលើដើម្បីបំបាត់ភស្តុតាងនោះ ពេលនេះចាប់បានហើយ តែដោយសារពេលនេះប៉ូលិសមិនទាន់បានបង្ហាញមុខនៅឡើយទេ ពេលនេះកំពុងនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត។
រឿងហេតុនោះកាលដំបូងឡើយគឺ ក្មេងស្រីដែលស្លាប់នេះគាត់ឈ្មោះ សុវណ្ណ សុខម៉ាលីន បានមកធ្វើការជាបុគ្គលិកកាស៊ីណូ ហ្គូដឡាក់ នៅក្រុងបាវិត បានរយៈពេល១ឆ្នាំមកហើយ កាន់ផ្នែកកាមេរ៉ាសុវត្ថិភាព ហើយបានទៅចូលរួម ខួបកំណើតក្មួយ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ កក្កដា ២០១៧ ហើយនៅថ្ងៃទី២ សីហា ២០១៧ បានជិះរថយន្តពីខេត្តព្រះវិហារ មករាជធានីភ្នំពេញ រួចក៏បានជិះរថយន្តតាក់ស៊ី ពីបេនរថយន្តផ្សារអូឡាំពិក បន្តមកកាន់ក្រុងបាវិតដើម្បើចូលធ្វើការវិញ។ ស្រាប់តែទៅដល់ក្រុងបាវិត ក្រុមគ្រួសារក៏ទាក់ទងលែងបាន និងបានបាត់ដំណឹងអស់រយៈពេល២ថ្ងៃ ទើបត្រូវបានក្មេងឃ្វាលក្របីប្រទះឃើញអណ្ដែតទឹកក្នុងស្រែមួយកន្លែង។
ចំពោះករណីនេះដែរ យើងមិនទាន់បានទទួលដំណឹងពីសមត្ថកិច្ចនៅឡើយទេ បើសិនជាមានអ្វីបន្ថែមក្រុមការងារយើងខ្ញុំនឹងជម្រាបជូនពេលក្រោយទៀត ៕
ប្រភពបញ្ចេញមតិ











Post a Comment