ប៉ូលីសខ័ណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរថ្នាំញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលីសចាប់ឃាត់ខ្លួនខណៈកំពង់ធ្វើសកម្មភាពលក់ថ្នាំញៀនជាក់ស្តែងនិងដកហូតថ្នាំញៀនចំនួន២កញ្ចប់ធំ១តូច១ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវរទេះភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ។



ប៉ូលីសបានអោយដឹងថាជនសង្ស័យមានឈ្មោះ សាយ សាមឿន (ហៅ ម៉ូម ) ភេទប្រសអាយុ៤៨ឆ្នាំមុខរបរមិនពិតប្រាកដនិងស្នាក់នៅបន្ទប់ជួលផ្លូវលំ សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចបានជំុរុញស្រាវជ្រាវហើយកំណត់មុខសញ្ញាបានជាក់ស្តែងទើបឈានដល់ការឃាត់ខ្លួននិងដកហូតវត្ថុតាងថ្នាំញៀនចំនួន២កញ្ចក់ធំ១តូចច១តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពង់ធ្វើការឃាត់ខ្លួននិងសាកសួនៅអធិការដ្ឋាននគរបាលខ័ណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមផ្លូវច្បាប់៕









ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop