បាត់ដំបងៈ ហេតុការណ៍នេះ កើតឡើងនៅល្ងាចថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
មុនពេលកើតហេតុ ខណៈមេឃកំពុងមានភ្លៀងខ្យល់យ៉ាងខ្លាំង មានរថយន្ត១គ្រឿង ម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-6791 មកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច បានរេចង្កូតទៅបុកគូទរថយន្តកូរ៉េដឹកពោត១គ្រឿងទៀត ពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តសាំយ៉ុងរបួសធ្ងន់ និងខូចខាតរថយន្តយ៉ាងដំណំ។
ជនបង្ក និងជាជនរងគ្រោះផងនោះ មានឈ្មោះ យ៉ង់ សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្នុកទ្រូ ឃុំស្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ចំណែកម្ចាស់រថយន្តកូរ៉េ ឈ្មោះ ជុំ សំអាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្រពើ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ផ្លូវគោកស្រុកភ្នំព្រឹក ចុះទៅវាស់វែង និងស្ទួចរថយន្តយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ៕
ប្រភពបញ្ចេញមតិ
Home » ជីវិត នឹង សង្គម » រថយន្តសាំយ៉ុងបុកគូថរថយន្តកូរ៉េ នៅលើខ្នងភ្នំព្រឹក បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់
រថយន្តសាំយ៉ុងបុកគូថរថយន្តកូរ៉េ នៅលើខ្នងភ្នំព្រឹក បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់
By Unknown • 11:13 PM • i ជីវិត នឹង សង្គម
Subscribe to:
Post Comments
(
Atom
)







Post a Comment