បើករថយន្តប៉ះគ្នាបន្តិចបន្តួចដកកាំភ្លើងដេញបាញ់រះជាង១០គ្រាប់

ភ្នំពេញ : មន្ត្រីអង្គរក្សម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួននាំយកទៅសាកសួបន្ទាប់ពីរូបគេបានបើករថយន្តប៉ះគ្នាជាមួយរថយន្តទេសចរណ៍មួយគ្រឿងទៀតហើយបានដកកាំភ្លើងដេញបាញ់ជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧​នៅតាមបណ្ដាយផ្លូវ លេខ៥៩៨ មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ អេង កុសល អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខដេ២៤ ផ្លូវលេខ២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរអង្គរក្សនៅបន្ទាយវរៈ៤៩៩​ និងកាន់កាំភ្លើងម៉ាកឡុក។
​តាមសម្តីម្ចាស់រថយន្តទេសចរណ៍បាន​អោយដឹងថានៅមុនពេលកើតហេតុរូបគាត់បានបើករថយន្តទេសចរណ៍៤៥កៅអី​ ក្រុមហ៊ុន​ បូពា៍​ អាសុី​ ដឹកអ្នកដំណើរ​ ពាក់ស្លាកលេខភ្នំពេញ​ 3D 4903 ចេញពីដាក់ភ្ញៀវនៅផ្សារសុីតនី​ បំណងត្រឡប់មកក្រុមហ៊ុនវិញដោយក្នុងរថយន្តមានគ្នា២ខណះមកដល់ចំណុចអង់តែនទួលគោកស្រាប់តែមានរថយន្តម៉ាកព្រូសពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AP 1936 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយហើយបានព្យាយាមវ៉ាតែមិនផុតដោយមានរឺម៉កកង់បីមកខាងមុខហើយក៏ប៉ះជាមួយរថយន្តទេសចរណ៍គ្នាធ្វើអោយរថយន្តម៉ាកព្រូសធ្លាក់កាងខាងមុខពេលភ្លាមនោះម្ចាស់រថយន្តព្រូសក៏ដកកាំភ្លើងបាញ់ប្រហាតែម្តង។
សាក្សីដដែលបានបន្តថា​ ដោយឃើញបែបនេះរូបគាត់បានព្យាយាមបើករថយន្តគេចខ្លួនហើយតែជនដៃដល់បានដេញបាញ់ពីក្រោយរថយន្តគាត់រហូតទៅដល់ក្រុមហ៊ុនតែម្តងធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរផងនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ជនដៃដល់ភ្លាមៗតែម្តងនិងដកហូតកាំភ្លើងខ្លីម៉ាកឡុកមួយដើមផងដែរ។
ក្រោយកើតហើយជនដៃដល់ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅស្នងការនគរបាលជាតិដើម្បីសាកសួនិងដោះស្រាយតាមផ្លូវច្បាប់៕







ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop