ស្ត្រី​ម្នាក់ លង់ទឹក ខណៈ​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​ទាំង​ព្រឹក​ព្រលឹម ហើយ​ដើរ​ធ្លាក់ចូល​ក្នុង​ទឹក

ត្បូងឃ្មុំៈ ហេតុការណ៍​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតមានឡើង កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅ​ចំណុច​ស្ពានមុខ​វត្ត​ទួល​ដំបង ស្ថិតក្នុង​ភូមិ​ទួល​ដំបង ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។


ជនរងគ្រោះ​មានឈ្មោះ អេង ផល្លា ភេទ​ស្រី អាយុ៥៤ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ជី​រោទិ៍​លើ ឃុំ​ជី​រោទិ៍​ទី១ ស្រុក​ត្បូងឃ្មុំ។ ដោយនៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ទៅ​ដក​មេ(ផឹកស្រា)ទាំង​ព្រឹក​ព្រលឹម ដូច​សព្វមួយដង ហើយ​ដើរទៅ​បាត់ ស្រាប់តែ​ដល់​វេលា​កើតហេតុ មាន​គេ​ប្រទះឃើញ​ស្ត្រី​រងគ្រោះ​បាន​លង់ទឹក​ស្លាប់ នៅ​ចំណុចកើតហេតុ​ខាងលើ​តែម្តង។


ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​លើ​សាកសព​ស្ត្រី​រងគ្រោះ ដោយ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់ ដោយសារ​ស្រវឹងស្រា ហើយ​ដើរ​ធ្លាក់​ចូ​ង​ក្នុង​ទឹក។


បច្ចុប្បន្ន​សាកសព​ស្ត្រី​រងគ្រោះ ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop