ប្រទះឃើញ​សព​មនុស្ស​ម្នាក់ ហើម​ស្អុយ​ក្នុង​ប្រឡាយទឹក

ខេត្ត​ត្បូងឃ្មុំ: នៅ​ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៧ វេលា​ម៉ោង៤ និង៥នាទី ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​មនុស្ស​ម្នាក់​ហើម​ស្អុយ​ក្នុង​ប្រឡាយទឹក​មាន​ដើម​កំប្លោក​ព័ទ្ធ​ជិត​ស្ថិតនៅ​ក្នុងភូមិ​ម្រាម​ទាក ឃុំ​ជី​រោ​ទី២ ស្រុក​ត្បូងឃ្មុំ។
ក្រោយពីរ​ទទួលបាន​ព័ត៌មាន​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​សហការ​ណ៏​ជាមួយ​ប៉ុស្ដិ​នគរ បាល​រដ្ឋបាល​ជី​រោ​ទី2ចុះ​ដល់​កន្លែងកើតហេតុ។




សព​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​ឆន វុ​ធ​ភេទ​ប្រុស​អាយុ៤០ឆ្នាំ​ជាតិខ្មែរ រស់នៅ​ភូមិ​ម្រាម​ទាក ឃុំ​ជី​រោ​ទី២
 ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ។
តាម​ការបំភ្លឺ​របស់​ឈ្មោះ​សេក ឆន​ភេទ​ប្រុស​អាយុ៧៥ឆ្នាំ​ត្រូវជា​ឪពុក​របស់​សព​ថា​កូន​គាត់​មាន​ជំងឺ​
ប្រចាំកាយ​ច្រើន​មុខ មើល​មិនជា​សះស្បើយ​ហើយ​គាត់​បានអោយ​បងប្អូន​បញ្ជូន​យកទៅ​ព្យាបាល​នៅ​
មន្ទីរពេទ្យបង្អែក​ស្រុក​ត្បូងឃ្មុំ​ទុក​ផ្ញើ​ពេទ្យ​នាំគ្នា​ត្រឡប់មកផ្ទះ​រវល់​ធ្វើស្រែ​រហូត​ថ្ងៃទី៩ ខែសីហា 
ឆ្នាំ២០១៧ ម៉ោង១០ កូន​គាត់​បាន​រត់​ចេញពី​រម​ន្ទីរ​ពេទ្យ​បាត់​រក​ពុំ​ឃើញ​រហូតដល់​ថ្ងៃ​ឃើញ​សព​
កូន​មក​ស្លាប់​ក្នុង​ប្រឡាយ​និង​ដីចំការ​ចំប៉ី​របស់​ខ្លួនឯង​ទៅវិញ។

តាម​ការសន្និដ្ឋាន​ជនរងគ្រោះ​ក្ដៅ​អន្ទះអន្ទែង​ហើយ​ចុះ​ត្រាំ​ទឹក​បណ្ដាលអោយ​លង់​ស្លាប់​តែម្ដង។
តាម​ការពិនិត្យ​សព​ពុំមាន​ស្លាកស្នាម​ឫ​បាក់​អវៈយវៈ​អ្វី​ទេ។
សព​ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សាច់​ញា​ត្តិ​ធ្វើ​ការបូជា​នៅ​ហ្នឹង​ដីចំការ​របស់គាត់​តែម្ដង៕

តាម​ការសន្និដ្ឋាន​ជនរងគ្រោះ​ក្ដៅ​អន្ទះអន្ទែង​ហើយ​ចុះ​ត្រាំ​ទឹក​បណ្ដាលអោយ​លង់​ស្លាប់​តែម្ដង។
តាម​ការពិនិត្យ​សព​ពុំមាន​ស្លាកស្នាម​ឫ​បាក់​អវៈយវៈ​អ្វី​ទេ។
សព​ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សាច់​ញា​ត្តិ​ធ្វើ​ការបូជា​នៅ​ហ្នឹង​ដីចំការ​របស់គាត់​តែម្ដង៕



ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop