ខេត្តកណ្ដាល ៖ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១៥:៥៥នាទីថ្ងៃទី១៤.០៨.២០១៧ នេះ នៅលើកំណាត់ផ្លូវលេខ៣៨០ ចំណុចមុខផ្ទះឈ្មោះ ចាន់នី ស្រីម៉ៅ ស្ថិតនៅក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។
ប្រភពសាក្សីបានអោយដឹងថា៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHonda កូនទាកែឆ្នៃ C110 ពណ៍លឿង គ្មានផ្លាកលេខ បើកបរដោយឈ្មោះចាន់ ស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរ១នាក់
ឈ្មោះឌី ឌិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃុំជាមួយគ្នា។
បើកបរមានទិសដៅពីកើតទៅលិច ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានងាកក្រោយបក់ដៃហៅគ្នាហើយបានជិះទៅបុកពីក្រោយ រថយន្តមួយគ្រឿងម៉ាក់ HYUNDAI MIGHTY ពណ៍ខៀវ ផលិតឆ្នាំ១៩៩៤ ផ្លាកលេខ ភ្នំពេញ 1B-1192 បើកបរដោយឈ្មោះ សេង ហៃ ភេទប្រុស អាយ៤០ឆ្នាំ មុខរបរដឹកទំនិញ មានទីលំនៅបច្ចុប្បន្នភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។ ដែលកំពុងឈប់ចតទំលាក់អ៉ីវ៉ាន់នៅនិងមុខផ្ទះកើតហេតុខាងលើ។

ករណីនេះបណ្ដាលអោយរបួសធ្ងន់១នាក់ប្រុស ស្រាល១នាក់ប្រុស និងបណ្ដាលអោយខូចខាត
ម៉ូតូចំនួន១គ្រឿង។ការសន្និដ្ឋាន៖ ឆ្លងតាមការពិនិត្យកន្លែងកើតហេតុជាក់ស្ដែងករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាកHonda កូនទាកែឆ្នៃ C110 បើកបរធ្វែសប្រហែស ខ្ចីខ្ចា ខ្វះការប្រុងប្រយ័ត្ន មិនបានមើលទិសដៅនៅពីខាងមុខខ្លួន។
ប្រភពបញ្ចេញមតិ

Post a Comment