កម្លាំងនគរបាលប៉ុស្តិ៍កន្ទោកបង្ក្រាបចាប់ក្រុមជក់គ្រឿងញៀន៩នាក់ស្រី២នាក់

០២ កញ្ញា ២០១៧ - ១៤:៣៤
ភ្នំពេញ ៖ ជនសង្ស័យចំនួន៩នាក់ ក្នុងនោះស្រី២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បង្ក្រាបចាប់ឃាត់ខ្លួន បន្ទាប់ពីប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ក្ន៧ងបន្ទប់ជួល កាលពីវេលាម៉ោង៤និង៥០នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។


ជនសង្ស័យទាំង៩នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ ផាន់ រ៉ាឆាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ស្នាក់នៅ
មិនពិតប្រាកដ មានស្រុកកំណើត ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង ។ ទី២ ឈ្មោះ រ៉ា សុវណ្ណរិទ្ឋ 
ភេទ ប្រុសអាយុ ២០ឆ្នាំ មុខរបកម្មកររោងចក្រ ស្នាក់នៅភូមិសង្កាត់កើតហេតុ មានស្រុកកំណើតភូមិ
សំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ទី៣ ឈ្មោះ កែវ យ៉ា ភេទ ប្រុស អាយុ១៧ ឆ្នាំ មិនពិតប្រាកដ ស្នាក់
នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វា
យរៀង បានថ្នាំ១កញ្ចប់តូច ។ ទី៤ ឈ្មោះ សយ សុផាន់ណារ៉ា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិត
ប្រាកដ មានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ទី៥ ឈ្មោះ មាស គឹមហុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរប កម្មកររោចក្រ មានទីលំនៅភូមិសង្កែជ្រុំ ឃុំ
ឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទី៦ ឈ្មោះ សុខ ទីទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើក
បរ រស់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ទី៧ ឈ្មោះ រ៉េន សំអាត ភេទប្រុស 
អាយុ ២៩ឆ្នាំ មុខរបបើកបរ មានទីលំនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ 
ទី៨ ឈ្មោះ សុខ ស្រីអែម ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កោសជប់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុក
កំណើត ភូមិពង្រ ឃុំសូទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទី៩ ឈ្មោះ នៅ ស្រីដា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅកន្លែងកើងហេតុ មានស្រុកកំណើត ភូមិទ្រព្យ ឃុំបាលង្គ័ ស្រុកបារាយ ខេត្តកំពង់ចាម ។

តាមនគរបាលបានឲ្យដឹងថា កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍កន្ទោក ក្រោមបញ្ជារបស់លោក វីរសេ
នីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ដើម្បីពង្រឹងលើផ្នែកសន្តិសុខ ក្នុងមូលដ្ឋាន នគរបាលឈានទៅ
ដល់បង្ក្រាបក្រុមប្រមូលផ្តុំជក់គ្រឿងញៀននៅផ្ទះជួលចំណុចខាងលើ បានថ្នាំញៀន១កញ្ចប់ សម្ភារៈ 
ឧបករណ៍ជក់មួយចំនួនធំ រួចនាំទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនខ្លួនទៅផននែកជំនាញអធិការដ្ឋាន
ចាត់ការបន្តទៅតាមនីតិវិធី ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop