កំពង់ចាមៈ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២ សីហា ឆ្នាំ២០១៧ ស្ថិក្នុងភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ លៀង ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្នុងភូមិកើតហេតុ ហើយខណៈនេះ សមត្ថកិច្ច កំពុងតែសើបអង្កេត យ៉ាងដុតដៃដុតជើង មិនអាចធ្វើការបំភ្លឺ បានគ្រប់ជ្រុងជ្រោយឡើយ។ ករណីឃាតកម្មនេះ ត្រូវបានជនមិនស្គាល់ អត្តសញ្ញាណ កាប់ចំកផ្នែកខាងឆ្វេង បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។ ករណីឃាតកម្មនេះ សមត្ថកិច្ចក្តាប់មុខសញ្ញាបានហើយ និងកំពុងតាមចាប់ខ្លួន៕






Post a Comment