កុមារីវ័យ៧ឆ្នាំម្នាក់ត្រូវជនមិនស្គាល់មុខរំលោភសម្លាប់បោះសពចូលក្នុងទឹកព្រែក

០២ កញ្ញា ២០១៧ - ១៤:៤៩
កណ្តាលៈ អណោចអធម្មណាស់លោកអើយ...កុមារីវ័យ៧ឆ្នាំម្នាក់ត្រូវជនមិនស្គាល់រំលោភហើយសម្លាប់យកសពទៅទម្លាក់ចូលក្នុងទឹកព្រែកបង្កការភ្ញាក់ផ្អើលទាំងព្រឹកកាលពីវេលាម៉ោង៥ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅខាងក្រោយមជ្ឈមណ្ឌលយោធិនពិការ៣១៧ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្រកណ្តាល ។



កុមារីរងគ្រោះមានឈ្មោះគង់ សំណាង ហៅធីតា អាយុ៧ឆ្នាំ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពពត៍មានពីនគរបាលព្រហ្មទណ្ឌស្រុកបានអោយដឹងថា កាលពីថ្ងៃទី១ ខែសីហា កុមារីរងគ្រោះបានទៅដកក្រអៅឈូកជាមួយឪពុកលុះដល់ពេលរសៀលក៍ត្រឡប់មកផ្ទះវិញដោយកូនស្រីដើរមកផ្ទះមុន ពេលមកដល់ផ្ទះឪពុកអត់ឃើញកូនស្រីរបស់ខ្លួនក៍រកនៅក្នុងភូមិតែម្នាក់ឯង រហូតដល់ម៉ោង៧យប់ទើបឪពុកមកប្តឹងនគរបាលប៉ុស្តិ៍ ។

បន្ទាប់ពីទទួលពាក្យបណ្តឹងសមត្ថកិច្ចបានពង្រាយកម្លាំងចុះស្រាវជ្រាវទាំងយប់ព្រោះខ្លាចជាករណីចាប់ក្មេងស្រី តែរកមិនឃើញឡើយ ។
ប្រភពបានបន្តថា ស្រាប់តែនៅវេលាម៉ោង៥ព្រឹកព្រលឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ មានអ្នករាយមងនិងដាក់បង្កៃដើរតាមមាត់ព្រែកក៍ប្រទះឃើញកុមារីរងគ្រោះស្លាប់អណ្តែតទឹកក្បែរមាត់ព្រែក ទើបរាយការណ៍ប្រាប់ក្រុមគ្រួសារនិងសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ។






ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop