ក្មេង២នាក់ ឈរលក់សារធាតុញៀននិង២នាក់ទៀតមកទិញ ត្រូវអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួន

០២ កញ្ញា ២០១៧ - ២០:០៦
ភ្នំពេញ៖ ក្មេង២នាក់បានឈរលក់គ្រឿងញៀននៅតាមផ្លូវរថភ្លើង និងសិស្សសាលា២នាក់ទៀតមកទិញ ដើម្បីយកទៅប្រើប្រាស់ ត្រូវបានកម្លាំងកងរាជអាវុធខណ្ឌទួលគោកល្បាតពួនស្ទាក់ ឃាត់ខ្លួនបានទាំងអ្នកលក់និងអ្នកទិញតែម្ដង និងដកហូតបានគ្រឿងញៀនប្រភេទក្រាមសថ្លា ចំនួន៧៤កញ្ចប់តូច។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរោងចក្រឆ្នាំង ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


មន្រ្តីអាវុធហត្ថបានអោយដឹងថា ជនសង្ស័យ ទី១​ ឈ្មោះ សយ​ សុខា​ ភេទប្រុស​ អាយុ១១​ ឆ្នាំ​ ស្នាក់នៅផ្លូវរថភ្លើង​ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកឈរលក់។


ទី២​ ឈ្មោះ មាស​ ចំរើន​ ភេទប្រុស​ អាយុ១២​ ឆ្នាំ​ ស្នាក់នៅផ្លូវរថភ្លើង​ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក 
រាជធានីភ្នំពេញ អ្នកឈរលក់។
ទី៣ ឈ្មោះ ផាន​ វាសនា​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មុខរបរសិស្សថ្នាក់៩​ ស្នាក់នៅ​ ផ្ទះលេខ៣២​ ផ្លូវរថភ្លើង​ 
ទឹកល្អក់ទី១​ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកទិញយកមកប្រើប្រាស់។ ទី៤ ឈ្មោះ​ នង​ កាណា​ ភេទ
ប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មុខរបរសិស្សថ្នាក់ទី៩​ ស្នាក់នៅសង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ អ្នកទិញយកមកប្រើប្រាស់។

តាមប្រភពដដែលបានអោយដឹងបន្ថែមទៀតថា នៅមុនពេលឈានដល់ការឃាត់ខ្លួនយុវជនទាំង៤ 
កម្លាំងកងរាជអាវុធហត្ថបានធ្វើការល្បាតពួនស្ទាក ដើម្បីរក្សាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ 
ក្នុងមូលដ្ឋាន ខណៈនោះបានឃើញក្មេង២នាក់កំពុងឈរលក់គ្រឿងញៀននៅតាមបណ្ដោយផ្លូវរថភ្លើង 
ម្ដុំរោងចក្រឆ្នាំង ហើយក៏មានយុវជន២នាក់ទៀតជាសិស្សសាលា ជិះម៉ូតូ១គ្រេឿងម៉ាកសង់សេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ ១GH- ៣១៦៨ នាំគ្នាមកទិញគ្រឿងញៀនដើម្បីយកទៅប្រើប្រាស់ ពេល
នោះកម្លាំងអាវុធហត្ថខណ្ឌទួលគោកបានឃាត់ខ្លួនយុវជនទាំង៤នាក់ភ្លាមៗតែម្ដង រួមទាំងដកហូតបានគ្រឿងញៀនប្រភេទក្រាមសថ្លា ចំនួន៧៤កញ្ចប់និងម៉ូតូ១គ្រឿង។

បច្ចុប្បន្នយុវជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថនាំមកបញ្ជាការដ្ឋានកង
រាជអាវុធហត្ថ ខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី៕




ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop