ឆេះផ្ទះអស់មួយខ្នងសង្ស័យកូនប្រុសស្រវឹងថ្នាំញៀនលួចដុតរួចគេចខ្លួនបាត់

 ០២ កញ្ញា ២០១៧ - ២០:៣១

ភ្នំពេញៈ លំនៅដ្ឋានមួយខ្នងសង់អំពីថ្មក្រោមឈើលើ បានរងការឆាបឆេះខូចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់គោឃ្លាង ខណ្ឌសែនសុខ ដែលគ្រោះមហន្តរាយនេះត្រូវបានម្ចាស់ផ្ទះសង្ស័យកូនចៅរបស់ខ្លួនលួចដុតថោយសារស្រវឹងថ្នាំញៀន។



ម្ចាស់ផ្ទះដែលរងគ្រោះដោយអគ្គីភ័យខាងលើឈ្មោះ ឆាយ សុធា ភេទស្រីអាយុ៥៨ឆ្នាំ ស្នាក់នៅផ្ទះកើត
ហេតុ ។
បើតាមសំដីរបស់លោកឃ្លាំង សារ៉ា ត្រូវជាកូនប្រសាររបស់ស្ត្រីម្ចាស់ផ្ទះបាននិយាយថា នៅមុនពេលកើត
ហេតុគាត់បានចេញទៅខាងក្រៅផ្ទះមួយភ្លែតដើម្បីទៅផឹកកាហ្វេ ដោយមានប្អូនថ្លៃប្រុសម្នាក់ឈ្មោះ 
មាស សីហា នៅផ្ទះជាមួយមិត្តភ័ក្ត្រ
របស់វា ប៉ុន្តែខណៈពេលទៅដល់ហាងកាហ្វេមិនទាន់បានផឹកស្រួលផងស្រាប់តែមានគេទូរស័ព្ទប្រាប់ថា
 ផ្ទះគាត់កំពុងឆាបឆេះ ក៏ត្រឡប់មកវិញភ្លាមៗ ឃើញឆេះមែន ។

នៅពេលនោះប៉ូលិសមូលដ្ឋាននិងលោក ប៉ឹល កុសល អភិបាលខណ្ឌបានដឹកនាំកម្លាំង និងហៅរថយន្តអគ្គីភ័យមកបាញ់ពន្លត់អស់ទឹកចំនួន៥រថយន្ត បាញ់ទប់ស្កាត់មិនអោយឆាបឆេះរាលដាលដល់ផ្ទះអ្នក
ជិតខាងបានជោគជ័យទាំងស្រុង
នៅវេលាម៉ោង៣និង៤០នាទី ។

ម្ចាស់បាននិយាយថា មិនមានខូចខាតទ្រព្យសម្បត្តិសំខាន់ច្រើនទេក្រៅតែពីផ្ទះទាំងមូលដោយហេតុ
ថា ក្រុមគ្រួសារគាត់បានទិញផ្ទះនៅបុរី តែបានសង្ស័យថាផ្ទះរបស់គាត់ឆេះនេះដោយសារ ប្អូនថ្លៃឈ្មោះ
 មាស សីហា ជាអ្នកដុត ព្រោះនៅ
ក្រោយពេលឆេះគេចរត់គេចខ្លួនបាត់អស់ ៕
ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop