ព្រះវិហារ ៖ កាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ បុរសម្នាក់កំពុងតែស្រវឹងស្រា ហើយប្រាប់ប្រពន្ធថា ទៅយកកាណូតដើម្បីឆ្លងទៅត្រើយម្ខាងទៅយកអាគុយមកចាប់បំភ្លឺភ្លើងក្នុងផ្ទះ ត្បិតមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយទេ ខណៈពេលដែលចុះទៅដល់លើកាណូតហើយ ក៏ទាញខ្សែ ដើម្បីបញ្ឆេះម៉ាស៊ីនកាណូតពេលកំពុងទាញខ្សែ ស្រាប់តែរអិលជើងធ្លាក់ពីលើកាណូតចូលទៅក្នុងទឹក បណ្តាលឲ្យយលង់ឈ្លក់ទឹកដាច់ខ្យល់ស្លាប់ ស្ថិតនៅចំណុចចំងាយពីផ្ទះប្រហែល៣០០ម៉ែត្រ ទឹកបែកវាល ភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងនិងខេត្តព្រះវិហារ ។
បុរសដែលស្រវឹងស្រាលុងទឹកស្លាប់នោះមានឈ្មោះ កែ សុមឿន ភេទប្រុស អាយុអាយុ៣៥ឆ្នាំ មុខរបរក
សិករ រស់នៅភូមិគោគបេង សង្កាត់កំពង់ប្រណាក ក្រុងនិងខេត្តព្រះវិហារ។
មុនកើតហេតុប្តីរបស់គាត់បានផឹកស្រាស្រវឹង ហើយខណៈនោះគាត់បានប្រាប់ប្រពន្ធថា គាត់ទៅយក
កាណូត ដើម្បីឆ្លងទៅយកអាគុយ ដើម្បីយកមកចាប់បំភ្លឺក្នុងផ្ទះពេលដែលប្តីចេញទៅ ស្រាប់តែមិន
ឃើញប្តីត្រឡប់មកផ្ទះវិញនោះទេ ហើយប្រពន្ធមិនបានចាប់អារម្មណ៍ផងដែរ ព្រោះស្មានថា ប្តីរបស់ខ្លួន
ហួសទៅផឹកស្រាកន្លែងណាទៀត។ ប្រពន្ធជនរងគ្រោះបាននិយាយបន្តថា ជនរងគ្រោះចេញទៅតាំងពីម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១ខែសីហា រហូតដល់ម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧
ទើបដឹងថា ប្តីស្រវឹងស្រារអឹលជើងធ្លាក់លង់ទឹកស្លាប់ ៕

Post a Comment