ភ្នំពេញ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះថា មន្ត្រីនគរបាលពាក់ស័ក្តិ៣នោះ មានឈ្មោះ ស៊ូ សារ៉ន ភេទស្រី ជាមន្ត្រីប៉ុស្តិ៍បឹងកក់២ ទទួលផ្នែកតំបន់៣ បានបោកលុយតុងទីនពួកគាត់រត់បាត់ មិនឃើញមកដោះស្រាយ ជាមួយពួកគាត់ឡើយ។
មន្ត្រីនគរបាលពាក់ស័ក្តិ៣ម្នាក់ ដែលបម្រើការងារនៅប៉ុស្តិ៍រដ្ឋបាលបឹងកក់២ ខណ្ឌទួលគោក ត្រូវបាន
ក្រុមអាជីវករ និងពលរដ្ឋរស់នៅម្តុំផ្សារមាន់អាំងចោទប្រកាន់ថា បានបោកលុយតុងទីនរបស់ពួកគាត់ ប្រមាណ១០ម៉ឺនដុល្លារហើយរត់បាត់។
តំណាងអាជីវករ និងប្រជាពលរដ្ឋដែលចាញ់បោកមេតុងទី ជាមន្ត្រីនគរបាលប៉ុស្តិ៍បឹងកក់២ បានប
ញ្ជាក់ថា ក្រុមពួកគាត់មានគ្នាចំនួន១៨នាក់ បានលេងតុងទីនជាមួយ មេតុងទីងឈ្មោះ ស៊ូ សារ៉ន
រយៈពេលជាង១០ឆ្នាំមកហើយ ដោយមានលេងដេញប្រចាំថ្ងៃ ប្រចាំខែផងដែរ។
ក្រុមអាជីវករ និងពលរដ្ឋដដែលបានបញ្ជាក់ថា គ្រាន់តែក្រុមរបស់គាត់១៨នាក់ បានចាញ់បោកមេ
តុងទីននេះ ចំនួនជិត១០ម៉ឺនទៅហើយ នៅមានកូនតុងទីជាច្រើននាក់ទៀត ដែលចាញ់បោក មេ
តុងទីនរូបនេះ ដោយមេតុងទីនបានរត់បាត់ តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧មកម្ល៉េះ មិនឃើ
ញត្រឡប់មកវិញទេ។
យ៉ាងណាក៏ដោយ ក្រុមអាជីវករ និងពលរដ្ឋរស់នៅម្តុំផ្សារមាន់អាំង ស្នើឲ្យមេតុងទីនជាមន្ត្រីនគរបា
លរូបនោះ ចូលខ្លួនមកដោះស្រាយបញ្ហាបំណុលនេះជាបន្ទាន់ បើមិនដូច្នេះទេ ពួកគេនឹងដាក់ពាក្យប្តឹ
ងទៅសមត្ថកិច្ច ដើម្បីឲ្យចាត់ការតាមច្បាប់។ សារព័ត៌មានមិនអាចស្វែងរកការបកស្រាយពីមេតុងទី
នរូបនោះបានទេ ដោយសារគ្មានលេខទូរស័ព្ទ ៕



Post a Comment