ក​ម្លាំ​នគរបាល​ប៉ុស្តិ៍​ព្រែកប្រា ចាប់ខ្លួន​មុខសញ្ញាចោរ​ប្លន់​ អ្នករត់ម៉ូតូឌុប​ម្នាក់ ក្នុងចំណោម២នាក់ ​

០២ កញ្ញា ២០១៧ - ២០:៤១

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៥និង៣០នាទី​ព្រឹក​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​អ្នករត់ម៉ូតូឌុប​ម្នាក់​ក្នុងចំណោម២នាក់​ត្រូវ​បានក​ម្លាំ​នគរបាល​ប៉ុស្តិ៍​ព្រែកប្រា​ចាប់ខ្លួន​ក្រោយពី​ជនសង្ស័យ​យក​កូនកាំបិត​ធ្វើ​សកម្មភាព​ចាក់​អ្នករត់ម៉ូតូឌុប​ដើម្បី​ប្លន់​យក​ម៉ូតូ​តែ​មិនបាន​សម្រេច​ដោយសារ​ម្ចាស់​ម៉ូតូ​ចាប់​កូនកាំបិត​ជាប់​ហើយ​ស្រែកថាចោរៗ ស្របពេលនោះ​កម្លាំង​សមត្ថកិច្ច​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ទៅដល់​ចាប់ខ្លួនបាន​ម្នាក់​រត់​រួច​ម្នាក់ នៅ​ចំនុច​ដី​ឡូ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។



ជនសង្ស័យ​មានឈ្មោះ​ចូ​វ យ៉ាំង​ផាត ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​អូរអណ្តូង១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។



ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ម៉ាក ហុងដា C125 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ 1Z-2544 មានឈ្មោះ​រី ញ៉ែម ភេទ​ប្រុស អាយុ៥៥ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​កោះក្របី១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។

មុន​ពេលធ្វើ​សកម្មភាព​ប្លន់​ជនសង្ស័យ​មាន​គ្នា២នាក់​បាន​ជួល​ម៉ូតូឌុប​ជិះ​ពី​ផ្សា​ច្បារអំពៅ​ទៅ បឹង​ព្រលឹត សង្កាត់​ព្រែកប្រា ពេលទៅដល់​ដីឡូត៍​មួយកន្លែង​មាន​សភាព​ស្ងាត់ ជនសង្ស័យ​បាន​ប្រាប់​អោយ​អ្នករត់ម៉ូតូឌុប​ឈប់ ។ គ្រាន់តែ​ឈប់​ភ្លាម​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពី​ម៉ូតូ​ហើយ​ទាញ​កូនកាំបិត​ចាក់ទៅលើ​អ្នករត់​ម៉ូតូ​តែម្តង ។ តែ​ដោយ​ម្ចាស់​ម៉ូតូ​មាន​ស្មារតី​រឹងមាំ​ងក៍​យកដៃ​ចាប់​កូនកាំបិត​ជាប់​មិន​អាចធ្វើ​សកម្មភាព​ចាក់​ប្រហា​ទៅលើ​ដងខ្លួន​ជនរងគ្រោះ​បាន។



បន្ទាប់ពី​ជនរងគ្រោះ​ចាប់​កូនកាំបិត​ជាប់​បានធ្វើអោយ​ជនសង្ស័យ​កញ្ឆក់​កូនកាំបិត​ទៅវិញ​បណ្តាលអោយ​មុត​បាតដៃ ភ្លាមនោះ​ជនរងគ្រោះ​បាន​កាច់​សោ​ម៉ូតូ​ហើយ​រត់​ស្រែកថាចោរៗ ។ ស្របពេល​នោះដែរ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​ល្បាត​បាន​ទៅដល់​ចេញ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ដកហូត​បានកូន​កាំបិត១ និង​ម៉ូតូ​របស់​ជនរងគ្រោះ​ប្រគល់អោយ​ម្ចាស់​វិញ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​តែ​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ហើយ ៕








ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop