រន្ទះបាញ់គោមួយក្បាលងាប់ ខណៈម្ចាស់ចងទុកក្រោមផ្ទះ

០២ កញ្ញា ២០១៧ - ២០:៤៣

កំពង់ស្ពឺ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣៖៤៥នាទីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នៅភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


គ្រោះធម្មជាតិមួយ បានកើតឡើង ទៅលើសត្វពាហនៈ មួយក្បាលរបស់អ្នកស្រុកភ្នំស្រួច ស្របពេល
ដែលមានភ្លៀងធ្លាក់មួយមេតូច មានទាំងខ្យល់ រួមទាំងរន្ទះផងនោះ បានបាញ់ចំសត្វគោមួយក្បាល
 បណ្តាលឲ្យសត្វគោ ដែលត្រូវបានម្ចាស់ យកមកចងទុក ដល់ក្រោមផ្ទះហើយនោះ ងាប់ភ្លាមៗតែម្តង ។
យោងតាមស្រ្តីជាម្ចាស់គោ មានឈ្មោះ សុខ ខេង អាយុ៤០ឆ្នាំ រស់នៅភូមិមាត់សាយ ឃុំតាំងស្យា ស្រុក
ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ខណៈមានភ្លៀងលាយឡំខ្យល់ ថែមទាំងមានផ្គររន្ទះ បានបាញ់
គោឈ្មោលមួយក្បាលរបស់គាត់ ដែលចងទុកក្រោមផ្ទះ បណ្តាលឲ្យងាប់តែម្តង ។
សូមរំលឹកថា នេះជាហេតុការណ៍គ្រោះធម្មជាតិ ដែលយើងមិនអាចនឹងស្មានដល់ថា វាអាចនឹងកើត
ឡើងពេលណានោះទេ តែជាការដាស់តឿន សូមបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ត្រូវមានការប្រុង
ប្រយ័ត្នឲ្យបានខ្ពស់ ដោយសាររដូវនេះ ជារដូវភ្លៀង៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop