កំពង់ចាម៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ ទឹកជំនន់ បានហូរចូលភូមិ កំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយគ្រោះធម្មជាតិនេះ មិនបណ្តាលអោយប៉ះពាល់អាយុជីវិតមនុស្សទេ គ្រាន់តែ មានផលប៉ះពាល់ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋ ចំនួន ៥៦ខ្នងផ្ទះ ។
ប្រជាពលរដ្ឋ នៅតំបន់នោះ បានអោយដឹងថា ករណីទឹកជំនន់នេះ មានកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ សហការជាមួយកម្លាំង ប៉ុស្តិ៍មៀន បានចុះជួយរុះរើ និង ដឹកជញ្ជូន សម្ភារៈរបស់ប្រជាពលរដ្ឋ យកមកទុកនៅទីទួលសុវត្តិភាព ហៅទួលបេង ។
ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ច បានជួយរៀបចំ ធ្វើរោង បោះតង់ សម្រាប់ពលរដ្ឋ សម្រាកផងដែរ៕






Post a Comment