សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវសន៍ សហការជាមួយសមត្ថកិច្ចគ្រប់ស្ថាប័នចុះឆែកឆេរផ្ទះសំណាក់២កន្លែងនៅបន្ទាត់ព្រំដែន ឃាត់ខ្លួនជនជាតិចិនជិត២០០នាក់

០៣ កញ្ញា ២០១៧ - ០៨:២០

ប៉ោយប៉ែត ៖ សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ បានចុះប្រតិបត្តិការឆែកឆេរផ្ទះសំណាក់២កន្លែងតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ដោយឃាត់ខ្លួនជនជាតិចិន ប្រុស ស្រីជិត២០០នាក់ ។

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចបន្ទាត់ព្រំដែនកម្ពុជា ថៃ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុង
ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត 
និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងដោយមានការសម្របស
ម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ។
សមត្ថកិច្ចបានអោយដឹងថាជាលទ្ធផល ៖
ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស ឆបោក (គំរាមគំហែង) ជំរិតទារប្រាក់តាមប្រព័ន្ធ បច្ចេកវិទ្យា ទូគមនាគមន៍ (VOIP) ជាជនជាតិចិនជិត២០០នាក់ ក្នុងនោះស្រី ៣២នាក់ 
បានរឹបអូសវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនធំ និងបញ្ជីឈ្មោះជនរងគ្រោះនៅប្រទេសចិន ដែល
សម្រាប់ពួកវាខលទៅគំរាមជំរិតទារប្រាក់ បន្ទាប់មកនៅរសៀលថ្ងៃដដែល កម្លាំងចំរុះបានសម្រេច
យកមករក្សាទុកនៅកន្លែងត្រៀមបណ្ដេញចេញ របស់ក្រុមប្រតិបត្តិការទី១ខេត្ត សៀម រាប នៃនាយក
ដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។
ហើយនៅម៉ោង ១៦ និង៣០ នាទី ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ បានចុះទៅពិនិត្យជនសង្ស័យ
នៅមណ្ឌលត្រៀមបណ្ដេញចេញ ខេត្តសៀមរាប ឯកឧត្តម មានប្រសាសន៍ណែនាំដល់មន្ត្រីនគរបាលអ
ន្តោប្រវេសន៍ អោយយកចិត្តទុកដាក់ពិនិត្យសុខភាព អនាម័យជនសង្ស័យនៅមណ្ឌល និងរៀបចំឯកសារគតិយុត្តិ ដើម្បីបណ្ដេញជនសង្ស័យទាំងអស់ខាងលើចេញពីព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា៖ កាលពីខែកក្កដា កន្លងមកអគនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ក្រាបករណីខាងលើ
នេះ ២ករណីបានបណ្ដេញចេញជនសង្ស័យជាជនជាតិចិនចំនួន ១០៤នាក់ និងនៅដើមខែសីហា ថ្ងៃ
ទី២នេះ បង្ក្រាបបានជិត២០០នាក់បន្ថែមទៀត។
ក្នុងនោះដែរសមត្ថកិច្ចបានសំណោមពរសូមប្រជាពលរដ្ឋមានការសហការ និងរាយការណ៍ជូនសមត្ថ
កិច្ច អំពីវត្តមានជនបរទេសដែលប្រមូលផ្តំ គ្នាជួលលំនៅដ្ឋានស្នាក់នៅ ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ដែល
បណ្តាលអោយមានជនរងគ្រោះ និងបាត់បង់ថវិកាជាច្រើនផងដែរ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop