ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២១ សីហា ២០១៧កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន(ក្នុងនោះ មានម្នាក់ជាមេក្លោង)ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ រួមជាមួយ វត្ថុតាងថ្នាំញៀនជាង២គីឡូក្រាមផងដែរ ។
ជនសង្ស័យជនជាតិវៀតណាម៣នាក់១.ឈ្មោះ យូ សូរិយា ហៅ យ៉ា ភេទប្រុស អាយុ៤០ឆ្នាំ (មេក្លោង)២.ឈ្មោះ ង្វៀង ហ្វីងគៀង ហៅ សុខហេង ភេទប្រុស អាយុ៥៨ឆ្នាំ នឹង៣.ឈ្មោះ ង្វៀង ធីធី ភេទស្រី អាយុ៤០ឆ្នាំ ។ គួររំលឹកថា កាលពីថ្ងៃទី១៧ សីហា កម្លាំងសមត្តកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានប្រើប្រាស់កម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅមុខវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់យកវត្ថុតាងថ្នាំញៀន ចំនួន ២១១៩.៦៤ ក្រាម (២គីឡូ១ខាំ១៩ក្រាម.៦៤)ជាប្រភេទថ្នាំហេរ៉ូអីន រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង នឹងទូរស័ព្ទដៃចំនួន៣គ្រឿង ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ នឹង ចាប់យកវត្ថុតាងថ្នាំញៀនជា២គីឡូក្រាមនោះភ្លាម សមត្តកិច្ចបាននាំជនសង្ស័យទៅឆែកឆេរផ្ទះដែលពួកគេស្នាក់នៅ២កន្លែងទៀងក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ជាលទ្ធផលពុំមានអ្វីឲ្យ កត់សំគាល់នោះទេ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមឈ្មួញគ្រឿងញៀន៣នាក់នេះ សុទ្ធតែជាជនជាតិវៀតណាម ពួកគេស្តាត់ជំនាញរកស៊ីដឹកជញ្ជូនគ្រឿងញៀន ពីប្រទេសឡាវចូលមកធ្វើចរាចរ នៅក្នុងកម្ពុជានឹងឆ្លងកាត់ទៅប្រទេស វៀតណាមទៀតផង ។
សមត្តកិច្ចបានឲ្យដឹងថា តាមចម្លើយពួកគេបានប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនជាច្រើនលើកមកហើយ ប៉ុន្តែមិនមានថ្នាំញៀនច្រើនដូចលើកនេះទេ ហើយក៏មិនដែលសមត្តកិច្ចចាប់ខ្លួនដែរ ។ ទោះជាយ៉ាងណាជនសង្ស័យ នឹងថ្នាំញៀនជាង២គីឡូក្រាម ត្រូវបានសមត្កកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕




Post a Comment