ខេត្តកំពត ៖ដៃព្រែកកំពង់បាយដែលបែកចេញទៅកាន់វត្តត្រើយកោះដែលមានឈ្មោះថា(ព្រែកត្រើយ កោះ) ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ព្រែកត្រើយកោះនេះក៏មានទំហំធំប៉ុននឹង ព្រែកកំពង់បាយដែរ ដែលភ្ជាប់ទៅសមុទ្រធំខាងក្រៅដូចគ្នា។
ប៉ុន្តែនៅពេលថ្មីៗនេះដៃព្រែកត្រើយកោះនេះកំពុងត្រូវបានគេចាក់ដីលុបព្រែកចូលទៅយ៉ាងជ្រៅ ហើយរៀបខឿនទប់ដីយ៉ាងអនាធិបតេយ្យ ដោយគ្មានឃើញអាជ្ញាធរភូមិសង្កាត់ ឬសមត្ថកិច្ច និងមន្ត្រីជំនាញរបស់ក្រុង និងខេត្តទៅពិនិត្យ ហើយមានវិធានការចំពោះការរំលោភចាក់ដីក្នុងព្រែកដើម្បីធ្វើជាកម្មសិទ្ធិ និងសង់សំណង់ជាផ្ទះថ្មនៅលើដីដែលចាក់ថ្មីនេះសោះនោះទេ។
ការចាក់ដីលុបព្រែកពីសំណាក់ជនមិនខ្លាចច្បាប់ខាងលើត្រូវបានមហាជនមួយចំនួនធំក្នុងក្រុងកំពតធ្វើការរិះគន់មកលើមន្ត្រីជំនាញភូមិបាល និងសំណង់ក្រុងព្រមទាំងអាជ្ញាធរក្រុងផងដែរថា បើសមត្ថកិច្ចជាមន្ត្រីជំនាញ ឬអាជ្ញាធរមិនបើកភ្លើងខៀវម្លេះអ្នកដែលចាក់ដីលុបព្រែកដើម្បីសង់លំនៅដ្ឋានមិនហ៊ានរំលោភចាក់ដីនោះទេ។
ទាក់ទិននឹងការរិះគន់ពីសំណាក់មហាជនមកលើសមត្ថកិច្ចជំនាញខាងលើ កោះសន្តិភាព បានភ្ជា
ប់ទូរសព្ទ័ទៅលោក ចែម ផា អភិបាលរងក្រុងទទួលបន្ទុកខាងក្រុមការងារសំណង់ដើម្បីសុំឲ្យលោក
ស្រាយបំភ្លឺជុំវិញការចាក់ដីលុបព្រែក និងការសាងសង់លំនៅដ្ឋានលើដីចំណីព្រែកដែលទើបនឹងចាក់
ថ្មីៗនេះ ត្រូវបានលោកឲ្យដឹងថា ប៉ុន្មានថ្ងៃនេះលោកមិនបាននៅក្រុងទេ លោកត្រូវឡើងទៅប្រជុំនៅ
ភ្នំពេញ។
ដូច្នេះលោកពុំបានដឹងថា មានគេលួចចាក់ដីរហូតឈានទៅសាងសង់សំណង់រឹងនោះទេ ចាំមើលលោក
ឲ្យក្រុមការងាររបស់សាលាក្រុងចុះទៅពិនិត្យមើលនៅរសៀលនេះ ពីព្រោះគ្មានឃើញមានលិខិតស្នើសុំសា
ងសង់នៅចំណុចនេះទេ។
ចំណែកលោក បេង សំណាង ប្រធានការិយាល័យភូមិបាល និងសំណង់ក្រុងកំពតបានប្រាប់ កោះសន្តិ
ភាព នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ ជុំវិញការរំលោភចាក់ដីលុបដៃព្រែក និងសង់សំណង់
រឹងនេះថា លោកពុំបានដឹងមានគេលួចចាក់ដីចូលជ្រៅទៅក្នុងព្រែកនោះទេ ហើយនៅចំណុចនេះក៏
គ្មានច្បាប់អនុញ្ញាតឲ្យជនណាម្នាក់ចាក់ដីចូលទៅក្នុងព្រែកដើម្បីធ្វើជាដីកម្មសិទ្ធិដូច្នេះនោះទេ។
បើមានករណីដូច្នេះមែនថ្ងៃស្អែកលោកនឹងដឹកនាំក្រុមការងារចុះទៅពិនិត្យមើលបើគ្មានលិខិតស្នាម
ច្បាស់លាស់ទេលោកនឹងឲ្យផ្អាកការសាងសង់ និងមានវិធានការចំពោះការចាក់ដីលុបព្រែកខាងលើ
លោក បេង សំណាង បានបញ្ជាក់ថាពួកនេះ ច្រើនតែលួចចាក់ដីនៅពេលយប់ ៕








Post a Comment