លំអិតពត៌មាន!! ករណីប្រទះឃើញ​សព​នារីម្នាក់ត្រូវគេ​រំលោភ​សម្លាប់នៅក្រុងបាវិត នាងគឺជាបុគ្គលិក​កាស៊ីណូ «Good Luck» នៅ​ក្រុង​បាវិត

០៥ កញ្ញា ២០១៧ - ០៩:២៥

(ស្វាយរៀង)៖ កាលពី​រសៀល​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ស្ដ្រី​វ័យក្មេង​អាយុ១៨ឆ្នាំ​ម្នាក់ ជា​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ «Good Luck» ដែល​គ្រួសារ​កំពុង​ស្វែងរក ដោយ​អះអាងថា បាត់​ខ្លួន​នៅពេល​ជិះឡាន​តាក់ស៊ី​ពី​ភ្នំពេញ ទៅ​ក្រុង​បាវិត សមត្ថកិច្ច​ប្រទះឃើញ​សាកសព​ត្រូវបាន​គេ​រំលោភ​សម្លាប់។

នារី​រងគ្រោះ​ដែល​ត្រូវ​រំលោភ​សម្លាប់​នេះ ឈ្មោះ សុខ ម៉ា​លីន អាយុ១៨ឆ្នាំ បុគ្គលិក​កាស៊ីណូ Good Luck 
ក្នុង​ក្រុង​បាវិត មាន​ទីលំនៅ​នៅ​ខេត្តព្រះវិហារ ហើយ​ប្រទះឃើញ​សព នៅ​កណ្ដាលវាល​ស្រែង ក្នុងភូមិ​តា
​ពៅ សង្កាត់​បាទី ក្រុង​បាវិត។
នារី​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​មកប្ដឹង​ថា បាន​បាត់​ខ្លួន​នៅ​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧កន្លង
ទៅ ដោយ​មុនពេល​កើតហេតុ ស្ដ្រី​រងគ្រោះ​បាន​ទៅលេង​ឪពុកម្ដាយ​នៅ​ស្រុកកំណើត​ឯ​ខេត្តព្រះវិហារ 
ហើយ​បាន​ត្រឡប់មកវិញ​ឈប់​នៅ​បេនឡាន​ផ្សារ​អូឡាំពិក រាជធានី​ភ្នំពេញ រួច​ឡើង​ឡាន​បន្ដ​មក​ក្រុង
​បាវិត ដែលជា​ទីកន្លែង​ធ្វើការ។
បើតាម​ការសាកសួរ​ពី​ក្រុមគ្រួសារ​នារី​រងគ្រោះ នៅពេល​នាង​ជិះ​រថយន្ដ​តាមផ្លូវ​គ្រួសារ​បាន​តេ​សួរថា 
ជិះឡាន​មកដល់​ណា​ហើយ ពេលនោះ​នារី​រងគ្រោះ​ថា មកដល់​ម្ដុំ​ផ្សារ​ជី​ភូ ក្រុង​បាវិត ស្រាប់តែ​ពេលនោះ​
ក៏​បាត់​ដំណឹង​តែម្ដង។ ក្រោយ​បាត់​ដំណឹង​ភ្លាម​ក្រុមគ្រួសារ​បានមក​ដាក់ពាក្យ​បណ្ដឹង ដើម្បី​ឲ្យ​នគរបា
ល​ជួយ​អន្ដរាគមន៍​តាមរក។
យ៉ាងណាមិញ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន បន្ថែមថា ជុំវិញ​ករណី​រំលោភ​សម្លាប់​នេះ កម្លាំង​នគរ
បាល​ជំនាញ​របស់លោក កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​រក​ឃាត​កមក​ផ្ដ​ន្ទ​ទោស​
ឲ្យ​ខាងតែបាន។ លោកស្នងការ ស្ថានភាព​គ្រួសារ​របស់​ស្ដ្រី​រងគ្រោះ​មាន​សភាព​ក្រលំបាក​ខ្លាំងណាស់ សូ
ម្បីតែ​លុយ​ដឹក​សាកសព​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត ខេត្តព្រះវិហារ​ក៏​គ្មាន​ផង ប៉ុន្ដែ​លោក​បាន​ឲ្យ​ឡាន​
សង្គ្រោះបន្ទាន់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹក​សព​យកទៅ​ស្រុកកំណើត​ផងដែរ៕




ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop