បើករថយន្តរ៉េចង្កូតបុកចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​អស់​មួយចំនួនធំ

០៥ កញ្ញា ២០១៧ - ០៩:៣១

ព្រះសីហនុៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​កាលពី​រសៀល​ថ្ងៃទី៤ សីហា ២០១៧ នៅ​ចំណុច​ក្រុម១ ភូមិ១ ឃុំ​កំ​ព​ញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។


ដំបូង​គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 3C-9541 ខណៈ​កំពុងតែ​បើក​លើផ្លូវសុខៗ មិនដឹង​យ៉ាង​មិច ពេល​កន្លែងកើតហេតុ ស្រាប់តែ​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំ​រោង​តែម្ដង។


ក្នុង​ហេតុការណ៍​នេះ សំណាង​ណាស់​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ គ្រាន់តែ​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​មួយចំនួន​ដូចជា៖ -ស​ង្ក័​សី​មុខផ្ទះ​ចំនួន២៨សន្លឹក -ទទឹក៣ដើម​មាន​ប្រវែង១២ម៉ែត្រ -កង់​ចំនួន១គ្រឿង -ម៉ូតូ​SCoppyពណ៌​ខ្មៅ ២គ្រឿង គ្មាន​ស្លាក​លេខ -ម៉ូតូ Honda C125ផលិត​នៅ​ឆ្នាំ២០១១ ពណ៌​ខ្មៅ ស្លាក​លេខ ព្រះសីហនុ 1C-9257មួយគ្រឿង -ម៉ូតូ HondaC125 ផលិត​ឆ្នាំ២០០៨ ពណ៌​ខ្មៅ ស្លាក​លេខ​ព្រះសីហនុ​1B 1259 -ម៉ូតូ HondaC125ផលិត​ឆ្នាំ2015 ពណ៌​ខ្មៅ ស្លាក​លេខ​កណ្តាល 1S 8058 -ម៉ូតូ Honda M D ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ -ម៉ាស៊ីន​ម៉ូតូ​ចំនួន៤គ្រឿង នឹង​គ្រឿងបន្លាស់​ម៉ូតូ​មួយចំនួន។


អ្នកបើកបរ​រថយន្ត​បង្ក ឈ្មោះ សួង ផានិត ភេទ​ប្រុស អាយុ១៧ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែកក្ដី ឃុំ​ព្រែ​កតា​តែ​ន ស្រុក​ពញ្ញាឮ ខេត្តកណ្ដាល និង​ព្រូ​រថយន្ត​ឈ្មោះ សួង បញ្ញា ភេទ​ប្រុស អាយុ១៩ឆ្នាំ (ជា​បងប្អូន​បង្កើត)។ ចំណែក​ម្ចាស់ផ្ទះ ដែល​រថយន្តបុក ឈ្មោះ សេង សៀកឡេង ភេទ​ប្រុស អាយុ៣៩ឆ្នាំ មុខរបរ​ជួសជុល​ម៉ូតូ ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop