ភ្នំពេញៈ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញរថយន្ត Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2U-9665 បើកដោយ បុរសម្នាក់ តាមបណ្ដោយផ្លូវ២២១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុឆ្លងនឹងផ្លូវកម្ពុជាក្រោម ត្រូវបានបុរសម្នាក់ជិះម៉ូតូ Honda Dream សេរី២០០៩ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1K-5029 ជិះយ៉ាងលឿនតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិចមិនប្រយ័ត្នបានទៅបុកចំទ្វារថយន្តខាងមុខផ្នែកខាងស្ដាំ បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តរងការខូចខាតទ្វាមុខខាងស្ដាំយ៉ាងដំណំ ៕






Post a Comment