ខេត្តកណ្តាល៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤ និង៤០នាទីថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ រទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បុរសចំណាស់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួន ក្រោយប្រព្រឹត្តិទង្វើមិនសមរម្យបៀតបៀនកេរ្តិ៍ខ្មាសរបស់ក្មេងស្រីអនីតិជន។ក្មេងរងគ្រោះមានអាយុ០៦ឆ្នាំ មានឪពុកឈ្មោះ ដួង មឿន អាយុ៤២ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះ ទ្រី សៀងហៃ មុខរបរកសិករ ចំណែកឯជនសង្ស័យមានឈ្មោះ បាន សុឹម ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទត្រី អ្នកទាំង៣រស់នៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាកើតហេតុជនសង្ស័យបានចេញពីផ្ទះ ដើម្បីទៅដាក់សន្ទូចនៅឯបឹងក្រោយផ្ទះរបស់ខ្លួន គាប់ជួនពេលនោះមានភ្លៀងធ្លាក់ ជនសង្ស័យក៍បានទៅជ្រកភ្លៀងក្នុងរោងរបស់ឈ្មោះ ដួង មឿន (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) ពេលអង្គុយជ្រកភ្លៀងនោះជនសង្ស័យក៍បានយកទូរស័ព្ទចាក់ចំរៀងស្តាប់ រួចក៍បានយកផ្លែសន្ទូចមកបិតនុយសំរាប់ដាក់បង្កៃយកត្រី ពេលនោះជនរងគ្រោះក៍បានមកយកទូរស័ព្ទរបស់ជនសង្ស័យ ដែលទុកនៅលើកៅអី ហើយប្រាប់អោយជនសង្ស័យបើកទូរទស្សន៍អោយខ្លួនមើល។ ពេលកំពុងមើលជនរងគ្រោះបានធ្វើឲ្យវៀចអង់តែនទូរសព្ទ័ដៃ ឃើញដូចនេះជនសង្ស័យក៍បានយកទូរសព្ទ័មកតំរង់អង់តែន ពេលនោះជនរងគ្រោះក៍បានមកទ្រោបខ្លួនលើខ្នងរបស់ជនសង្ស័យ ហើយជនសង្ស័យបានយកដៃទៅស្ទាបរុកប្រដាប់ភេទរបស់ជនរងគ្រោះ ធ្វើអោយជនរងគ្រោះមានអាការះឈឹចាប់ រួចក៍បានទៅនិយាយប្រាប់ម្តាយថា ជនសង្ស័យបានយកដៃមកស្ទាបប្រដាប់ភេទខ្លួន ។
ភ្លាមនោះម្តាយរបស់ជនរងគ្រោះបានទូរសព្ទ័មកប្តឹង នគរបាលប៉ុស្តិ៍ភូមិធំ ។ក្រោយទទួលដំណឹងនេះ
ភ្លាម នគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ មកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដៃទៅស្ទាបប្រដាប់
ភេទរបស់ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក
បន្តចាត់ការតាមនីតិវិធី៕





Post a Comment