ឈាមស្រែក ស្បែកហៅ!! ឃាតករសម្លាប់សង្សារនៅក្នុងផ្ទះសំណាក់ “មុនីកា” ហើយយកម៉ូតូជិះទៅបាត់នោះ ឥឡូវនេះចាប់ខ្លួនបានហើយ

០៥ កញ្ញា ២០១៧ - ១២:០០

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ នេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការចាប់ខ្លួនជនសង្ស័យ ដែលជាឃាតករសម្លាប់ស្ត្រីម្នាក់នៅផ្ទះសំណាក់ “មុនីកា” ដែលការចាប់ខ្លួននេះស្ថិតនៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យ និងជនរងគ្រោះជាសង្សារនឹងគ្នាបានចូលដេកផ្ទះសំណាក់”មុនីកា” ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៤៦០ ស្ថិតក្នុងក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពរឹតកសម្លាប់សង្សារខ្លួន រួចក៏បានចុះពីបន្ទប់ផ្ទះសំណាក់យកម៉ូតូជិះចេញទៅបាត់។ លុះល្ងាចបន្តិចអ្នកបោសសម្អាតបានឡើងទៅបោសសម្អាតបន្ទប់ក្បែរនោះឃើញទ្វារចំហ ក៏បានហៅសួរនារីរងគ្រោះតែមិនឮឆ្លើយ ហើយចូលទៅដាស់ទើបដឹងថា នារីរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏រត់ទៅប្រាប់ម្ចាស់ផ្ទះរាយការណ៍ទៅសមត្ថកិច្ចតែម្តង។ ពេលនេះសម្លាំងសមត្ថកិច្ចកំពុងតែធ្វើការសួរនាំជនសង្ស័យ៕







ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop