ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង០៧ និង១០នាទីយប់ថ្ងៃទី០៤ សីហា មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើនារីម្នាក់តែមិនបានសម្រេច កើតឡើងស្ថិតត្រង់ចំណុចព្រៃកប់ខ្មោច ក្នុងភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។
សេចក្តីរាយការណ៍បន្តថា នារីរងគ្រោះមានអាយុ១៥ឆ្នាំ ជនជាតិគ្រឹង ជាសិស្ស ។ បើតាមការរៀបរាប់នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងខាងលើ នាងបានជិះម៉ូតូម្នាក់ឯងចេញមកពីសាលារៀនសំដៅទៅផ្ទះវិញ ។ លុះជិះដល់កន្លែងស្ងាត់ ស្រាប់ តែលេចជនមិនស្គាល់មុខម្នាក់បានជិះម៉ូតូចេញមកស្ទាក់ពីមុខ ហើយចាប់អូសនាងចូលក្នុងព្រៃ គោលបំណងរំលោភសេពសន្ថវៈនាង ប៉ុន្តែត្រូវនាងបានប្រតាយប្រតប់ជាមួយជននោះ រហូតបានរួចខ្លួន ដោយនាងរត់ទៅប្ដឹងសមត្ថកិច្ចតែម្ដងទៅ ហើយបន្សល់ ទុកម៉ូតូរបស់នាងនៅកន្លែងកើតហេតុ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលក្រុងបានលុង និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ
បាលមូលដ្ឋាន កំពុងបើកការស៊ើបអង្កេតស្រាវជ្រាវដើម្បីរកមុខបិសាចតណ្ហានោះ ៕




Post a Comment