ជនជាតិថៃ​បើក​រថយន្តធ្លាក់​ជ្រោះ​ភ្នំព្រឹក តៃកុង​បើកទ្វារ​លោត​ចេញ បណ្តាល​ឲ្យ​រងរបួស​ស្រាល ចំណែករថយន្តខូចខ្ទេច

០៥ កញ្ញា ២០១៧ - ១២:១២

ខេត្តបាត់ដំបងៈ ហេតុការណ៍​នេះ កើត​ឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ​ចុះ​ពីលើ​ភ្នំព្រឹក ផ្លូវជាតិ៥៩ ស្ថិតក្នុង​ឃុំ​អូ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។ ជនរងគ្រោះ​ជា​អ្នកបើកបរ​រថយន្ត​ជនជាតិ​ថៃ ឈ្មោះ ណាន ភេទ​ប្រុស អាយុ៤៥ឆ្នាំ បាន​ឲ្យ​ដឹងថា រថយន្ត​បែក​ក្រឡ​ហ្វ្រាំង​ពេល​ជាន់ ហ្វ្រាំង​មិន​ស៊ី ខ្លួន​ក៏បាន​លោត​ចុះ​ទើប​ផុត​គ្រោះថ្នាក់​ដល់​ជីវិត​ដោយ​គ្រាន់តែ​រងរបួស​ស្រាល ។

 ក្រោយ​កើតហេតុ​នគរបាល និង​អាវុធហត្ថ​ស្រុក​ភ្នំព្រឹក បាន​ចុះ​ទៅដល់ភ្លាមៗផងដែរ​ដើម្បី​អង្កេត។
រថយន្ត​ថៃ​ចូលមក​ដឹក​កសិផល​ខ្មែរ​បានចេញ​ដំណើរ​ពី​ស្រុក​សំពៅ​លូន ឆ្ពោះទៅ​ស្រុក​ភ្នំព្រឹក 
ដើម្បី​ឆ្លងទៅ​ប្រទេស​ថៃ​តាម​ច្រក​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក។ មូលហេតុ​ដែល​បង្ក​កើត​បញ្ហា​ដោយ
សារ​រថយន្ត​ដឹក​ផ្ទុក​ធ្ងន់​ចុះ​ចំណោទ​ភ្នំព្រឹក​ខ្លាំង ទើប​បែក​ក្រឡ​ហ្វាំ​ង នាំឱ្យ​អ្នកបើករថយន្ត​មិនអា
ច​គ្រប់គ្រង​រថយន្ត​នោះបាន ៕


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop