ឈាមស្រែក ស្បែកហៅមួយទៀតហើយ !!! ឃាតករចិត្តខ្មៅរំលោភ​សម្លាប់ក្មេងស្រីអាយុ០៧ឆ្នាំ រួចអូសសពទម្លាក់ទឹក សមត្ថកិច្ចចាប់បានហើយ

០៥ កញ្ញា ២០១៧ - ១៥:៣៥



 កណ្តាល៖ កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ ឃាតករ ដែលរំលាភក្មេងស្រីរួច​សម្លាប់
ចោលក្នុងស្រះទឹកនោះត្រូវចាប់ខ្លួនបានហើយ ក្នុងភូមិសាស្រ្ត ស្រុកគៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ឃាតករមានឈ្មោះ ហេង ចន្ធីម ភេទប្រុស អាយុ២២ឆ្នាំ ភូមិទួលដូង ឃុំគគីរ 
ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ គង់ សំណាង (ហៅធីតា) អាយុ៧ឆ្នាំ រស់នៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលគគី
របានទទួលពាក្យបណ្តឹងពីឪពុកជនរងគ្រោះឈ្មោះ ផុន សុភក្ត្រា អាយុ៣៥ឆ្នាំ មុខរបរកសិករ និងម្តាយ
ឈ្មោះ សី សឿន អាយុ៣១ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តា
ល បាត់កូនស្រី(ក្មេងស្រីរងគ្រោះ) បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញបានចុះជួយស្រាវ
ជ្រាវរកតែរកមិនឃើញ។ លុះដល់ម៉ោង៧និង៣០នាទី ថ្ងៃទី២ ខែសីហា ២០១៧ មានប្រជាពលរដ្ឋបាន
ឃើញជនរងគ្រោះស្លាប់ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទើបប្រញាប់
រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរតែម្តង។
យោងតាមការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានរបួ
សស្នាមជាំនិង ក ផ្នែកខាងមុខនិងប្រដាប់ភេទមានស្នាមដាច់រលាត់និងមានឈាម
កកផងដែរ ។ ចំពោះករណីនៃការស្លាប់នេះ គឺសមត្ថកិច្ចសន្និដ្ឋានក្រោយពិនិត្យកោសល្យវិច្ច័យថា ជនរ
ងគ្រោះត្រូវជនល្មើសចាប់រំលោភរួចសម្លាប់បំបិតមាត់ រួចគេចខ្លួនតែម្តង និងធ្វើការស្រាវជ្រាវរហូតកំ
ណត់មុខសញ្ញាឈានដល់ការចាប់ខ្លួន ៕








ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop