ស្រ្តីម្នាក់ត្រូវរលួយស្បែកក្បាលដោយសារតែព្យាយាមប្ដូរសក់ពណ៌ Unicon ដោយខ្លួនឯង

០៥ កញ្ញា ២០១៧ - ១៥:៥៥


អង់គ្លេស៖ ការលាបពណ៌សក់ឆើតឆាយ និងចម្រុះគឺពិតជាទទួលបានការពេញនិយមណាស់នាពេលើប
ច្ចុប្បន្ន ជាពិសេសគឺសម្រាប់យុវវ័យសម័យថ្មី។ ដោយសារតែវាមានភាពងាយស្រួលក្នុងការប្ដូរពណ៌សក់
នេះហើយ ធ្វើឲ្យមនុស្សមួយចំនួនបានញៀននឹងការធ្វើវា ដោយមិនបានគិតពីផលប៉ះពាល់ និងគ្រោះ
ថ្នាក់ដែលបង្កឡើងដោយសារតែថ្នាំពណ៌នេះ។ Kirsty Weston បានក្លាយជាបទពិសោធន៍ និងទុកជា
មេរៀនដ៏កាចសាហាវមួយសម្រាប់មនុស្សគ្រប់គ្នា។
នាង Kirsty វ័យ ២៩ឆ្នាំ មកពីអង់គ្លេស ជាម្ដាយរបស់កូនម្នាក់ បានសម្រេចចិត្តលាបពណ៌សក់នៅផ្ទះ
ដោយខ្លួនឯង ដើម្បីឲ្យមានពណ៌ដូចសក់ចម្រុះដូចសេះ Unicon ។ ប៉ុន្តែជាអកុសល ជំនួសនឹងការទទួ
លបានពណ៌សក់ស្រស់ឆើតឆាយ នាងត្រូវបញ្ចប់ដោយការបញ្ជូនទៅក្នុងមន្ទីរពេទ្យ ដល់ទៅ ៦សប្តា
ហ៍ ព្រមទាំ
ងត្រូវទទួលការឈឺចាប់ និងជ្រុះសក់រហូតទំពែក ដែលបង្កពីកម្មរស្មីគីមី។
បើតាមសម្ដីរបស់នាងបានឲ្យដឹងថា៖ នាងបានទិញថ្នាំដែលមានកម្រិតជាតិពណ៌ខ្លាំងពីហាងតាមចិ
ញ្ចើមផ្លូវ ដើម្បីប្ដូរពណ៌សក់ខ្មៅធម្មជាតិរបស់នាងបានឆាប់រហ័ស។ បើទោះជាហេតុនេះក្ដី ក៏ Kirsty W
eston បានអះអាងថានាងបានអនុវត្តយ៉ាងត្រឹមត្រូវតាមសេចក្ដីណែនាំរបស់គេ ប៉ុន្តែត្រឹមតែពេល ១
៥នាទីមុននឹងលាងសក់ចេញ ស្រាប់តែសក់របស់នាងត្រូវឆេះខ្ទេចតែម្ដង។ ភ្លាមៗ នាងបានធ្វើការលា
ងទឹកចេញភ្លាម តែបែរជាមានអារម្មណ៍ថាឈឺចាប់ស្បែកក្បាលយ៉ាងខ្លាំង ហើយនៅថ្ងៃបន្ទាប់មុខរប
នាង
ចាប់ផ្តើមហើម រហូតមិនអាចបើកភ្នែកបានថែមទៀតផង។ បន្ទាប់ពីទៅមន្ទីរពេទ្យ នាងត្រូវបានគ្រូ
ពេទ្យសន្មត់ថា មាប្រតិកម្មជាមួយនឹងថ្នាំនោះ។ តែទោះបីជាទទួលបានការព្យាបាលប៉ុន្មានសប្ដាហ៍ហើ

ក្ដី ក៏នាងហាក់នៅតែមិនធូរស្រាលទាល់តែសោះ រហូតត្រូវបញ្ជូនចូលវះកាត់ ហើយត្រូវប្ដូរស្បែកក្បាលដោ
យស្បែកភ្លៅ ដោយសារស្បែកក្បាលរបស់នាងបានរលាកនិងរលួយអស់ទៅហើយ។ បើទោះបីជាពេលនេះ
នាងបានធូរស្រាលក្ដី ប៉ុន្តែ Kirsty មិនអាចដុះសក់នៅកន្លែងដែលវះកាត់វិញនោះឡើយ។ ដោយសារហេ
តុនេះ ទើបនាងចង់ព្រមានដល់គ្រប់គ្នា គួរតែទៅហាងលាបជាមួយនឹងអ្នកជំនាញត្រឹមត្រូវចៀសវាងកា
រចង់ចំនេញប្រាក់ហួសហេតុ ហើយទទួលលទ្ធផលដូចជានាង៕



បញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop