ប្រតិបត្តិការពេញមួយថ្ងៃ ក្នុងការតាមប្រមាញ់ ក្រុមជនកាប់ប្លន់ និងគ្រេឿងញៀន ឃាត់មនុស្សបាន១៥នាក់

១៤ កញ្ញា ២០១៧ - ១០:២៨

ជនសង្ស័យពាក់ព័ន្ធនឹងករណីសេពគ្រេឿងញៀន និងសង្ស័យពាក់ព័ន្ធអំពើកាប់ប្លន់១៥នាក់ ត្រូវបាន
កម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍
ត្រី ហួរ ម៉េងវ៉ាង អធិការរងទទួលជំនាញ បើកការបង្ក្រាបបានទាំងកណ្តាលក្បាលល្ងាចថ្ងៃទី១៣ ខែ
សីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខមួយកន្លែង ស្ថិតក្បែរបុរីវិមានសុភមង្គល ក្នុងភូមិឬស្សី២
 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនទាំង១៥នាក់ពុំត្រូវទាន់ស្គាល់អត្តសញ្ញាណ ក្រោយការឃាត់ខ្លួនជនទាំង១៥ ត្រូវឃាត់ខ្លួនបញ្ចូន
ទៅកាន់ ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ដើម្បីសាកសួរនាំបន្តនីតិវិធី ។
អធិការរងនគរបាលខណ្ឌ ទទួលផែនយុត្តិធម៌ លោកវរសេនីយ៍ហួរ ម៉េងវ៉ាង អោយដឹងថា មុនឈាន
ដល់ការបង្ក្រាបកម្លាំងសមត្ថកិច្ចបើកការស៊ើបអង្គេត និងតាមដានយ៉ាងល្អិតល្អន់ ក្នុងការតាមដា
នក្រុមចោរប្លន់ប្រដាប់ដោយប្រើដាវសុំាម៉ូរៃ កាប់ប្លន់យកម៉ូតូពលរដ្ឋ តាមបណ្តាមូលដ្ឋានខណ្ឌ
ផ្សេងៗ ក្នុងរាជធានី ។ លោកបន្ថែមថា ដោយកំណត់បានច្បាស់ពីទីតាំងលាក់ខ្លួនរបស់ក្រុមជន
សង្ស័យ នៅវេលាថ្ងៃខែឆ្នាំខាងលើ កម្លាំងជំនាញស៊ីវិលរបស់លោកប្រមាណ៥នាក់ បានដាក់កម្លាំង
ឡោមព័ទ្ធបន្ទប់ជួលរបស់ពួកគេ ប៉ុន្តែមិនឃើញក្រុមពួកគេចូលបន្ទប់សោះ លុះមកទល់វេលាក្បាល
ល្ងាចម៉ោង៥ កម្លាំងសមត្ថកិច្ចសម្រេចបុកចូលបន្ទប់ជួល ឃាត់ខ្លួនបានជនសង្ស័យម្នាក់ កំពុង
ប្រើប្រាស់ថ្នាំញៀន ។ ក្រោយការឃាត់ខ្លួនរូបគេ បានឆ្លើយប្រាប់ពីកន្លែងបក្សពួកកំពុងស្តាប់ភ្លេង
 នៅបុរីវិមានសុភមង្គល ទើបសមត្ថកិច្ចបន្តទៅយកគ្នីគ្នានៅទីនោះបន្ថែមទៀត ដោយឃាត់ខ្លួន
បាន១៤នាក់ទៀតផងដែរ ក្នុងចំណោមហ្វូងមហាជនជាច្រើន ។
ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចបានដកហូតបានម៉ូតូចំនួន ៦គ្រេឿង ក្នុងនោះ មាន១គ្រេឿង
ម៉ាកឡេត ជាម៉ូតូដែលជនល្មើសកាប់ប្លន់បានកាលពីពេលកន្លងទៅ ។
លោកហួរ ម៉េងវ៉ាង បញ្ជាក់ថា ក្នុងចំណោមជនទាំង១៥នាក់ សមត្ថកិច្ចមិនទាន់ដឹងថា ប៉ុន្មាន
នាក់ជាមុខសញ្ញាកាប់ប្លន់ និងប៉ុន្មាននាក់ជាជនពាក់ព័ន្ធគ្រេឿងញៀន ឬមិនជាប់ពាក់ព័ន្ធអ្វីទាំង
អស់នោះទេ ។ លោកអធិការរង បន្ថែមថា ប្រសិនបើសមត្ថកិច្ចសាកសួររួចហើយ រកឃើញថាជន
ណាដែលគ្មានពាក់ព័ន្ធ ពិសេសគ្មានសារធាតុញៀនក្នុងខ្លួននោះ ពួកគេនឹងត្រូវអនុញ្ញាត្តិអោយ
ត្រឡប់ទៅកាន់លំនៅឋានវិញ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹង
បទល្មើស ពួកគេនឹងត្រូវបន្តនីតិវិធីតាមផ្លូវច្បាប់ជាក់ជាមិនខាន ។
ក្នុងនោះដែរ លោកអធិការងក៏សុំធ្វើការប្រកាស ស្វែងរកជនរងគ្រោះដែលជាម្ចាស់ម៉ូតូម៉ាកឡេត 
ពណ៌ស្ករ គ្មានស្លាកលេខ អាចយកឯកសារពាក់ព័ន្ធមកពិនិត្យ និងផ្ទៀងផ្ទាត់លេខតួ លេខម៉ាស៊ីន 
នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ប្រសិនបើជាកម្មសិទ្ធិរបស់ខ្លួនប្រាកដមែន សមត្ថកិច្ចនឹងធ្វើការ
ប្រគល់ជូនវិញ ៕





ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop