១៤ កញ្ញា ២០១៧ - ១០:២៣
ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅពេលបញ្ជូនទៅសង្រ្គោះបន្ទាន់ និងក្មេងជំទង់ម្នាក់ទៀតកំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់នៅឡើយនោះដែរ ដោយសារតែការគ្រោះថ្នាក់ឆ្លងចរន្តអគ្គីសនីឆក់ ខណៈដែលពួកគេនាំគ្នាលើកអង់តែនទូរទសន៍ប៉ះចំខ្សែកាបភ្លើងលើបង់បង្គោល។
ហេតុការណ៍ដ៍កម្រខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ៗ ថ្ងៃទីី១៣ ខែសីហា ឆ្នាំ២០០៧ នៅចំណុចផ្ទះឈ្មោះ សុខ យ៉ន ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថាជនរងគ្រោះ(ស្លាប់)ឈ្មោះ ហុក វណ្ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិក សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានមកស្នាក់នៅផ្ទះបងបង្កើតឈ្មោះ ហុក ឡុង ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ហើយបានមកលេងផ្ទះមិត្តភ័ក្រនៅភូមិ.ឃុំកើតហេតុខាងលើ។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបន្តថា ចំណែកក្មេងស្រីជំទង់ដែលកំពុងស្ថិតក្នុងសង្រ្គោះបន្ទាន់នៅឡើយនោះឈ្មោះ ឯម ស្រីនិច អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ.ឃុំកើតហេតុខាងលើក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ហើយជនរងគ្រោះ(ស្លាប់) និងរងរបួសខាងលើនេះ បាននាំគ្នាលើកដែកបំពុងទីប ១ដើមមានចង់អង់តែនទូរទសន៍ខាងចុង ប៉ុន្តែការលើកបានប៉ះចំខ្សែកាបភ្លើងដែលនៅលើបង្គោល បណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆក់យ៉ាងរន្ធត់ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ខណៈនោះគេជួយអន្តរាគមន៍ដឹងអ្នកទាំង ២នាក់ទៅសង្រ្គោះភ្លាមៗដែរ តែជាអកុសលក៍បានស្លាប់ម្នាក់ និងស្ថិតក្នុងការសង្រ្គោះបន្ទាន់នៅឡើយម្នាក់ទៀតបែបនេះ។
លោក វរសេនីយ៍ត្រី អធិការនគរបាលស្រុកបន្តទៀតថា ក្រោយកើតហេតុ និងទទួលបានព័ត៌មានសមត្តកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ បានសហការគចុះដល់កន្លែងកើតហេតុដើម្បីធ្វើស្រាវជ្រាវ និងចាប់យកវត្ថុតាងនានានៅជុំវិញទីនោះ ប៉ុន្តែលទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ជនរងគ្រោះ(ស្លាប់) និងរងរបួសអាចពិតជាកើតឡើងដូចបានរាបរបខាងលើប្រាកដមែន។
ប្រភពបញ្ចេញមតិ





Post a Comment