ជិះម៉ូតូល្បឿនលឿន ដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ បុកបង្គោលសុវត្ថិភាពដួលបោកក្បាលស្លាប់ម្នាក់របួសធ្ងន់ម្នាក់

(បន្ទាយមានជ័យ)៖ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៧និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់ផ្លូវលេខ156 ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យដែលបង្កដោយខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់និងស្លាប់02នាក់។



លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានប្រាប់ឲ្យដឹងថា មានម៉ូតូ01គ្រឿងម៉ាកហុងដាឌ្រីម C125 សេរី2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ1Q.8772 បើកដោយឈ្មោះ ភិច អ៊ាន ភេទប្រុសអាយុ24ឆ្នាំ រស់នៅភូមិប៉ូស្ដិ៍ចាស់ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខត្តបន្ទាយមានជ័យ បានជិ:ម៉ូតូមកដល់ចំណុចផ្លូវកោងខាងលើ បានជ្រុលចង្កូតទៅបុកបង្គោលរបាំងផ្លូវ បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ភិច អ៊ាន រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ណាន នុត ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។




លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុរួច ជនរងរបួសត្រូវបាន
បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ចំណែកសពជនរងគ្រោះត្រូវបានក្រុម
គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។
បច្ចុប្បន្ន ម៉ូតូរក្សាទុកនៅប៉ូស្ដិ៍នគរបាលរដ្ឋបាលឃុំព្រះនេត្រព្រះ។




ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop