បន្ទាយមានជ័យ)៖ កាលពីវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ56 ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ(6-7) ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ បើកបរក្នុងទិសដៅស្របគ្នា
ពីជើងទៅត្បូងបណ្ដាលឲ្យរងរបួសធ្ងន់ ស្រាលចំនួន03នាក់។
លោកវរសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានប្រាប់ឲ្យដឹងថា ករណីនេះបង្កដោយម៉ូតូ01គ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ សេរី2011 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-3452
បើកបរដោយឈ្មោះ ឡេន អាត ភេទប្រុស អាយុ54ឆ្នាំ រស់នៅភូមិអំពិលព្រាំ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានទៅបុកពីក្រោយម៉ូតូ01គ្រឿងទៀតម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ សេរី2015 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1L-1265 បើកបរដោយឈ្មោះ ចាន់ មុន្នី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យបាក់កជើងខាងឆ្វេង (រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ម៉ុក សុផាភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ( រងរបួសស្រាល ) ចំណែកអ្នកបើកបរម៉ូតូបង្ករងរបួសស្រាល។
ប្រភពបញ្ចេញមតិ
Home » ជីវិត នឹង សង្គម » ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស របួសធ្ងន់ស្រាល០៣នាក់នៅក្រុងសិរីសោភ័ណ
ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស របួសធ្ងន់ស្រាល០៣នាក់នៅក្រុងសិរីសោភ័ណ
By Unknown • 5:39 AM • i ជីវិត នឹង សង្គម
Subscribe to:
Post Comments
(
Atom
)







Post a Comment