អគ្គីភយ័ឆេះ​ផ្ទះ បណ្តាលឱ្យ​ស្លាប់ក្មេងប្រុស​​ម្នាក់​ក្នុង​ភ្លក់ភ្លើង គួរអោយរន្ឋត់

ខេត្តបាត់ដំបង ៖ ហេតុនេះបានកើតឡើង​កាលពី​វេលា​ម៉ោង១២ និង៥០នាទីថ្ងៃ១៤ សីហា ឆ្នាំ២០១៧នេះ ស្ថិតក្នុង​ក្រុម៤ ភូមិ​ថ្មី ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ។


ផ្ទះ​ដែលឆេះមានទំហំ៧ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើ​ពី​ឈើ​ជញ្ជាំង​ប្រក់ស​ង្ក័​សី​មាន​រៀប​ថ្ម​ក្រោម នោះ ត្រូវបាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ហើយ​អ្វីដែល​តក់ស្លុត​ទៀត​នោះ គឺ​បណ្តាលឱ្យ​កូនប្រុស​ម្ចាស់ផ្ទះ​ម្នាក់​ត្រូវស្លាប់​ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោចអាធ័ម ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ​ឈាន ច្រិ ភេទ​ប្រុស អាយុ៤៧ឆ្នាំ ជា​អ្នក​ធ្វើស្រែ ។ រីឯ​អ្នកស្លាប់​ឈ្មោ​ច្រឹះ​គឹម​លាង ភេទ​ប្រុស អាយុ១៥ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ហើយ​ក្នុងពេល​កើតហេតុ​នោះ គឺ​មិនអាច​រត់ចេញ​រួច ទើបត្រូវ​ភ្លើង​ឆេះ​តែម្តង ។


ពាក់ព័ន្ធ​ការ​នេះ ជំហាន​ដំបូង​មិនទាន់​ដឹង​ពី​មូលហេតុ​នោះទេ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ៕



ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop