ខេត្ត​ត្បូងឃ្មុំ ៖ ហេតុ​ការ​នេះ​កើតឡើង​កាលពី​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៧ នៅ​ចំណុច​ទឹកស្រះ​ផ្តៅទឹក ចំងាយ ២៥០០ ម៉ែត្រ ពី​ភូមិ​ខ្ពប ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។


ជនរងគ្រោះ​ឈ្មោះ កូវ សុផល ភេទ ប្រុស អាយុ ៤៥ ឆ្នា ជាតិខ្មែរ រស់នៅ​ភូមិ​ខ្ពប ឃុំ​រំចេក ស្រុក​មេមត់ 
ខេត្ត​ត្បូងឃ្មុំ។
ប្រភពពី​សាច់ញាតិ​ជនរងគ្រោះ​បានដឹងថា ឈ្មោះ កូវ សុផល ភេទ​ប្រុស គាត់​បាន​ផឹកស្រា​តាំងពី​ល្ងាច
​រហូតដល់​យប់​រំលង​អា​ធ្រា​ត មិនដឹង​ជា​ចូលសំរាន្ត​ពេលណា ។
លុះ​ព្រឹក​ឡើង ដែលជា​ថ្ងៃកើតហេតុ​រូបគាត់​បាន​បបួល​ឈ្មោះ ឆាយ ឆេន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ រស់
នៅ​ភូមិ.ឃុំ​ជាមួយគ្នា ( ជា​ជនពិការ​ជើង ) ជិះ​ម៉ូតូ​ទៅ​ចំណុច​ស្រះ​ទឹក​ខាងលើ ដើម្បី​នេសាទ (រាយ​មង) 
បាន​ត្រី​យកមក​ធ្វើ​ក្លែ​ម​ស្រា​បន្តទៀត ។

ជនរងគ្រោះ​ឈ្មោះ កូវ សុផល ភេទ ប្រុស អាយុ ៤៥ ឆ្នា ជាតិខ្មែរ រស់នៅ​ភូមិ​ខ្ពប ឃុំ​រំចេក ស្រុក​មេមត់ 
ខេត្ត​ត្បូងឃ្មុំ។
ប្រភពពី​សាច់ញាតិ​ជនរងគ្រោះ​បានដឹងថា ឈ្មោះ កូវ សុផល ភេទ​ប្រុស គាត់​បាន​ផឹកស្រា​តាំងពី​ល្ងាច​រ
ហូតដល់​យប់​រំលង​អា​ធ្រា​ត មិនដឹង​ជា​ចូលសំរាន្ត​ពេលណា ។
លុះ​ព្រឹក​ឡើង ដែលជា​ថ្ងៃកើតហេតុ​រូបគាត់​បាន​បបួល​ឈ្មោះ ឆាយ ឆេន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ រស់
នៅ​ភូមិ.ឃុំ​ជាមួយគ្នា ( ជា​ជនពិការ​ជើង ) ជិះ​ម៉ូតូ​ទៅ​ចំណុច​ស្រះ​ទឹក​ខាងលើ ដើម្បី​នេសាទ (រាយ​មង) 
បាន​ត្រី​យកមក​ធ្វើ​ក្លែ​ម​ស្រា​បន្តទៀត ។
ចំណែក ឈ្មោះ ឆាយ ឆេន ភេទ​ប្រុស បាន​ឲ្យ​ដឹក​ថា​ខណៈពេល​ទៅដល់​ស្រះ​ទឹក​នោះ​ឈ្មោះ កូវ 
សុផល ចុះទៅ​រាយ​មង​ក៏​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូលក្នុង​ទឹកស្រះ​ជា​កន្លែង​មាន​ជម្រៅ​ជ្រៅ 
បណ្តាល​ឲ្យ​លង់ទឹក ភ្លាមនោះ​គាត់​បាន​ព្យាយាម​ហៅ​អ្នក​នៅ​ជិត​នោះ​ឲ្យ​មកជួយ ប៉ុន្តែ​គ្មាន​អ្នក
ណា​មួយ​នៅ​ជិត​នោះឡើយ ។

បើតាម​បងប្អូន និង​អ្នក​នៅ​ជិតខាង​បានបញ្ជាក់​បន្ថែមថា​ជន​រងគ្រោះ​ស្ថិតក្នុង​ស្ថាន
ភាព​ស្រវឹង​មិនទាន់​ស្វាង​ផង ហើយ​រូបគាត់​មិនចេះ​ហែល​ទឹក​ទៀត ទើប​បណ្តា​ឲ្យ​លង់ទឹក​
ស្លាប់​តែម្តង ។

ក្រោយពី​បាន​ពិនិត្យ​ស្រាវជ្រាវ​កន្លែងកើតហេតុ និង​កោសល្យវិច័យ​ទៅលើ​សាកសព រួម​និង​ព័ត៌មាន​
ដែល​ទទួលបាន​ពី​សាច់ញាតិ​និង​អ្នក​នៅ​ជិតខាង​នោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋានថា 
សព​មិន​ស្លាកស្នាម​ណាមួយ​ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម​ទេ​គឺ​គាត់​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាក
ដ​មែន ៕
ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop