ឃាត់ខ្លួនជនជាតិ​វៀតណាមប្រុស​ស្រី៤នាក់ ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ ក្នុងខេត្តស្វាយរៀង

១៣ កញ្ញា ២០១៧ - ១០:៣៣

ស្វាយរៀង៖ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុង​បាវិត និង​កម្លាំង​ការិយាល័យ សន្តិសុខ​ខេត្តស្វាយរៀង បានទទួល​ពាក្យបណ្តឹង ពី​ក្រុមគ្រួសារ​ជនរងគ្រោះ ថា​កូន​របស់ខ្លួន​ត្រូវបាន​គេ​បង្ខាំង​ទុក នៅ​បន្ទប់​លេខ០៨ ផ្ទះសំណាក់​សូ​ដាវី ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត​ខេត្តស្វាយរៀង ក្រោយពី​ទទួល​ពាក្យបណ្តឹង រួច​សមត្ថកិច្ច ចុះ​ទៅដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​បាន​ចំនួន៤នាក់ ។


ជនរងគ្រោះ មានឈ្មោះ ឡេ ធី​មិន អាយុ២៨ឆ្នាំ ជនជាតិ​វៀតណាម នៅ​ខេត្ត​ដុង​ថាប់។ ឱ​ជនសង្ស័យ
 ទី១មានឈ្មោះ វ៉ ធី​គីម​យាវ ភេទ​ស្រី៣១ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ
​នៅ​ស្រុក​តាំង​បាង ខេត្ត​តៃនិញ ទី២-ឡេ មិន ញឹ​ង ភេទ​ប្រុស​អាយុ២៣ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ
​មិន​ពិតប្រាកដ មាន​ទីលំនៅ​នៅ​ស្រុក​តាំង​បាង ខេត្ត​តៃនិញ និង​ទី៣ ឈ្មោះ​ចឹ​ង យឹ​ង ឌិ​ក ភេទ​ប្រុស​
អាយុ62ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​នៅ​ស្រុក​កូរ​យូវ ខេត្ត​តៃនិញ។
បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​
បាវិត ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​បន្ត ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop