ភ្នំពេញ៖ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅក្នុងដីឡូត៍ មួយកន្លែងស្ថិតនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១៨ខ្នង ប្រកស័ង្កសី ត្រូវបានអគ្គីភ័យលេបត្របាក់ ។
តាមប្រភពនគរបាលបង្ការអគ្គិភ័យរាជធានីភ្នំពេញបានឲ្យដឹងថា ហេតុការណ៍អគ្គីភ័យនេះ ឆាបឆេះ
ផ្ទះប្រជាពលរដ្ឋ១៨ខ្នង កម្លាំងជំនាញប្រើប្រាស់រថយន្តពន្លត់១២គ្រឿង និងប្រើពេល៤០នាទី ទើប
គ្រប់គ្រងសភាពការណ៍បាន។
ករណីនេះពុំមានប្រជាពលរដ្ឋណាម្នាក់ទេ មូលហេតុនៃការឆាបឆេះនេះ មិនទាន់បានដឹងនៅឡើយ ។
គួរបញ្ជាក់ថា អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋ ដែលមានទំហំ ៣x៤ ប្រកស័ង្កសី និងជញ្ជាំងស័ង្កសី
របស់អង្កការស្កុត ដែលជួយឲ្យប្រជាពលរដ្ឋ អស់១៨ខ្នង៕








Post a Comment