រតនគិរីៈ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្រះទឹក ស្ថិតក្នុងភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
បុរសរងគ្រោះមានឈ្មោះ ផន ភី អាយុ៤៩ឆ្នាំ មុខរបរកសិករ បានស្លាប់បាត់បង់ជីវិត ដោយបន្សល់ទុកកូនប្រុសស្រី២នាក់ ក្នុងបន្ទុកឲ្យកំព្រា និងប្រពន្ធឈ្មោះ កែវ យ៉ អាយុ៤៥ឆ្នាំ មុខរបរកសិករ។ គ្រួសារមួយនេះ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
នៅវេលាម៉ោងប្រហែលជា១ ជនរងគ្រោះបានផឹកស្រាសអស់កន្លះលីត្រតែម្នាក់ឯង ហើយបានទៅ
ជួយដកសំណាបប្រពន្ធមួយសន្ទុះ ក្រោយមក ក៏ប្រាប់ប្រពន្ធថា អញទៅងូតទឹកសិន
ក្ដៅណាស់! ជនរងគ្រោះក៍ដើរទៅងូតទឹកស្រះ ដែលមានចម្ងាយពីស្រែប្រហែល១០០ម៉ែត្រ បាត់រហូត
ក្ដៅណាស់! ជនរងគ្រោះក៍ដើរទៅងូតទឹកស្រះ ដែលមានចម្ងាយពីស្រែប្រហែល១០០ម៉ែត្រ បាត់រហូត
ដល់ម៉ោងកើតហេតុខាងលើ ទើបប្រពន្ធដើរទៅរក ស្រាប់តែឃើញប្ដីដេកផ្ដាប់មុខនៅក្នុងទឹកស្រះ
ក៏ស្រែកឆោឡោឲ្យអ្នកដកសំណាបជួយស្រង់ឡើងគោក។
ប៉ុន្តែហាក់យឺតពេលទៅហើយ ព្រោះនៅពេលប្រជាពលរដ្ឋលើជនរងគ្រោះដល់លើគោក គាត់បាន
ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ៕






Post a Comment