ស្ត្រី​ពោះធំម្នាក់រងរបួស ​ដោយ​គ្រាប់កាំភ្លើងខ្លី បន្ទាប់ពីមានជំលោះ ​រវាង​បុរសម្នាក់ដែលគេអះអាងថា​ជា​សមត្ថកិច្ច និង​ម្ចាស់​ទូរ​ហ្គេម

ភ្នំពេញៈ ហេតុការណ៍​នេះ បានកើត​ឡើង និង​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង២និង៤០នាទី អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ​រថភ្លើង (ទំនប់៧០) ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។



បុរសជា​ម្ចាស់​ទូរ​ហ្គេម​ឈ្មោះ សាំង ណា​រិ​ទ្ធ អាយុ៣៧ឆ្នាំ រៀបរាប់ថា មាន​បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល​អះ​អា​ថា ជា​មន្ត្រី​សមត្ថកិច្ច ដែល​តែងតែ​មក​គំរាម​ទារលុយ​ពី​កន្លែង​របស់គាត់(ដាក់​ហ្គេម)ជា​រៀងរាល់​ថ្ងៃនោះ នៅ​ថ្ងៃកើតហេតុ​មិនដឹង​រូបគេ​មកពីណា​ទេ បានមក​ស្រែកជេរ​គាត់(ម្ចាស់​ទូរ​ហ្គេម)ឲ្យ​ចេញមកក្រៅ។ ប៉ុន្តែ​គាត់​មិន​ចង់​មានរឿង ក៏​ដើរចូល​ក្នុង​កន្លែង​ហ្គេម​វិញ ទើបត្រូវ​បុរស​រូបនោះ យក​ដង​អំបោស​វាយ​លើ​ក្បាល​គាត់ បណ្ដាល​ឲ្យ​មាន​ការប្រតាយប្រតប់គ្នា រហូត​បុរស​ស្លៀកពាក់​ស៊ីវិល អះអាង​ខ្លួន​ថា ជា​សមត្ថកិច្ច​នោះ ដក​កាំភ្លើង​ម៉ាក K59 បាញ់​មួយ​គ្រាប់​តម្រង់​ក្បាល​របស់គាត់ តែ​បែរជា​ផ្លាត​ត្រូវ​ស្ត្រី​ពពោះ​ធំ ដែល​ឈរ​មើល​ក្បែរ​កន្លែងកើតហេតុ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់។ បុរសរងគ្រោះ​បន្តថា ដោយ​ឃើញ​សភាពការណ៍​នេះ គាត់​បាន​ស្ទុះ​ទៅ​ទាញយក​កាំភ្លើង​ពី​បុរស​ស្លៀកពាក់​ស៊ីវិល (មិន​ស្គាល់​អត្តសញ្ញាណ)នោះបាន ទើប​បុរស​ជា​ជនដៃដល់​ភ័យ​ក៏​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​តែម្ដង។








ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop