ខេត្តកំពង់ឆ្នាំង៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីរូបគេបានវាយសម្លាប់ប្រពន្ធខ្លួនឯងទម្លាក់ចូលក្នុងអណ្តូងទឹក នៅក្នុងភូមិទំនប់ ឃុំត្រងិ ល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីជិត២ខែមុន ហើយបានបែកការណ៍ដល់សមត្ថកិច្ច ដោយសារតែជនសង្ស័យ បានធ្លយមាត់និយាយប្រាប់ស្រីម្នាក់នៅក្នុងភូមិដែលខ្លួនបានស្រឡាញ់ ។
លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបាននិយាយអោយដឹងថា៖ បុរសជាជនស ង្ស័យមានឈ្មោះ ជុច អេត អាយុ៤៥ឆ្នាំ ។ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ អែល គឹមស៊ីម អាយុ៤៣ឆ្នាំជាប្រធានមណ្ឌលកុមារកំព្រាដំណឹងល្អទាំង៤ នៅក្នុងភូមិទំនប់ ឃុំតាងិល ។ប្តីប្រពន្ធ២នាក់នេះមានកូន៣នាក់ ស្រី១នាក់ កូនប្រុសបងគេមានអាយុ២១ឆ្នាំ ក្រុមគ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោកអធិការបានបន្តអោយដឹងថា៖ មុនពេលចាប់ខ្លួនជនសង្ស័យខាងលើនេះ មាននារីម្នាក់ដែលជនសង្ស័យបានស្រឡាញ់បានរាយអោយដឹងរឿងនេះ ដោយសារតែជនសង្ស័យបាននិយាយប្រាប់ថា អោយស្រឡាញ់រូបគេទៅ ព្រោះប្រពន្ធខ្លួនៗបានសម្លាប់ទម្លាក់ចោលក្នុងអណ្តូងជិត២ខែហើយ។ ក្រោយពីទទួលបានដំណឹងនេះ នៅម៉ោង២រសៀលថ្ងៃទី២២ ខែសីហា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យមកសួរចម្លើយ រហូតដល់ម៉ោង៩យប់ទើបគេព្រមសារភាព។
ជនសង្ស័យបានសារភាពថា៖ នៅព្រឹកថ្ងៃទី២៩. ០៦. ២០១៧ រូបគេបានជិះម៉ូតូឌុបប្រពន្ធទៅវាស់ដីចំការនៅចំណុចក្រោលគោ ដើម្បីអោយជួលអោយគេឈូសឆាយអោយស្អាតងាយស្រួលលក់ចំការ។ ក្នុងពេលវាស់ដីចំការក៏មានទំនាស់គ្នា ប្រពន្ធគេបានយកកាំបិតប្រុងកាប់គេ ពេលនោះគេក៏បានច្រានប្រព ន្ធដួលទៅលើខ្នោះអណ្តូងលូក្នុងចំការ បណ្តាលអោយប្រពន្ធដួលផ្ងាកក្រោយបែកក្បាលស្លាប់ ហើយគេក៏បានលើកសពប្រពន្ធទម្លាក់ក្នុងអណ្តូង ហើយវាយលូអណ្តូងខាងលើ២លូទម្លាក់ពីលើនិងកាយដីកប់ពីលើសពថែមទៀត ។
បន្ទាប់មកក៏មកផ្ទះវិញទាញយកខោអាវប្រពន្ធនៅក្នុងផ្ទះមកដុតចោលនៅគុម្ពរពាក់ក្នុងស្រែមុខផ្ទះ ហើយបានប្រាប់កូនៗ អ្នកស្រុកក្នុងភូមិ និងមេឃុំថា ប្រពន្ធខ្លួនបានរត់តាមប្រុសបាត់ហើយ។ ក្រោយមកនៅថ្ងៃទី២១ ខែសីហា ព្រោះតែស្រឡាញ់ស្រីម្នាក់នៅភូមិឃុំជិតគ្នា គេក៏បានធ្លយមាត់និយាយប្រាប់រឿងនេះ ដើម្បីអោយស្រីនោះយល់ព្រមរៀបការជាមួយខ្លួន ហើយក៏បែកការណ៍តែម្តង។
នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះដែរ សមត្ថកិច្ចក៏បាននាំជនសង្ស័យ ទៅចង្អុលបង្ហាញអណ្តូងនៅក្នុងព្រៃចំការជាកន្លែងឃាតកម្ម ប៉ុន្តែនៅពេលក្រុមគ្រួសារជនរងគ្រោះបូមទឹកពីអណ្តូង និងស្រង់សាក សពឡើងពីអណ្តូងមក គេបានឃើញសាកសពស្រ្តីរងគ្រោះអាក្រាតកាយននលគក និងមានអាវមួយរុំចងក្បាលជនរគ្រោះជាប់ផងដែរ។
ពេលឃើញសាកសពបែបនេះ សមត្ថកិច្ចបានសន្និដា្ឋនថា ចម្លើយសារ ភា ពរបស់ជនសង្ស័យគ្រាន់តែឆ្លើយការពារខ្លួនគេតែប៉ុណ្ណោះ ចំណែករឿងពិតថាគេបានសម្លាប់ប្រពន្ធខ្លួនឯងនៅកន្លែងណា ឬការសម្លាប់បែបណានោះ គេមិនព្រមសារភាពប្រាប់ការពិតឡើយ។ ចំណែកជនស ង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនខ្លួនទៅតុលាការខេត្ត ចាត់ការតាមផ្លូវច្បាប់។
ដោយឡែកក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា៖ ប្តីប្រពន្ធ២នាក់នេះមានទំនាស់គ្នាជាយូរឆ្នាំមកហើយ ម៉្យាងប្រពន្ធបានជំពាក់លុយអង្គការរាប់ម៉ឺនដុល្លា។ ចំណែកប្តីមានស្រីខាងក្រៅក៏មិនតិចដែរ កន្លងមកគេបានលែងលះគ្នាហើយដែរតែមិនជ្រះស្រឡះទេ។ ចំណែកការសម្លាប់ប្រពន្ធនេះ អាចជារឿងប្តីចង់បានប្រពន្ធថ្មី និងចង់លក់ដីចំការដែលមានច្រើនហិចតាយកលុយរាប់ម៉ឺនដុល្លាតែម្នាក់ឯង៕ ( ឈៀង ថារិទ្ធ )



Post a Comment