មណ្ឌលគិរី៖ អតីតមន្ត្រីអាវុធហត្ថខេត្តមណ្ឌលគិរីម្នាក់កំពុងធ្លាក់ខ្លួនឈឺយ៉ាងទំងន់ ជាមួយនិងស្ថានភាពជីវភាពក្រីក្រលំបាកខ្លាំង ដែលពុំមានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០១៧នេះ មេបញ្ជាការអាវុធ្ធហត្ថខេត្តមណ្ឌលគិរីថ្មី បានដឹកនាំកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខព្រមទាំងនាំថវិការ១លានរៀល និងសម្ភារះមួយចំនួនជូនដល់ក្រុមគ្រួសារមន្ត្រីអាវុធហត្ថដែលកំពុងដេកឈឺ នៅក្នុងផ្ទះទ្រុឌទ្រោមមួយកន្លែងនៅភូមិ ដើមស្រល់ សង្កាត់មនោរម្យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
លោក ហែម បូណារ៉ែល មេបញ្ជាការកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរីឲ្យដឹងថា ថវិការចំនួន១លានរៀល រួមទាំងអង្គរចំនួន៥០គីឡូក្រាម ព្រមទាំងសម្ភារះមួយចំនួនទៀត បានមកពី ការចូលរួមចំណែករបស់នាយ នាយរងអាវុធហត្ថនៅខេត្តមណ្ឌលគិរី បានយកមកជូនដល់ លោក ប៊ុន ណាក់ អតីតជា នាយការិយាល័យបញ្ជូនសារអាវុធហត្ថខេត្តមណ្ឌលគិរី ដែលគាត់បានធ្លាក់ខ្លួនឈឺរយះពេលជិត១ខែមកហើយ ។
លោក បានបន្ថែមថា ថ្វីត្បិតតែថវិកា ក៏ដូចជា សម្ភារៈទាំងនេះ មានចំនួនតិចតួចម៉ែន តែនេះក៏ជាទឹកចិត្តរបស់សប្បុរសធម៌ ក្នុងការចូលរួមចំណែក និង អាចជួយដោះស្រាយដល់គ្រួសារគាត់បានមួយរយះពេលខ្លីផងដែរ។ គួរបញជញ្ជាក់ដែរ លោក អនុសេនិយ៍ទោ ប៊ុន ណាក់ អតីតជានាយការិយាល័យបញ្ជូនសារ បានធ្លាក់ខ្លួនឈឺរយះពេលជិតខែមកហើយពុំមានថវិការក្នុងការព្យាបាល គាត់ជាមន្ត្រីអាវុធខេត្តមណ្ឌលគិរី បានចូលនិវត្តន៍ទោហើយ បច្ចុប្បន្នគាត់រស់នៅក្នុងផ្ទះទ្រុឌទ្រោម ជាមួយកូនស្រីជាស្ត្រីមេម៉ាយ ក្នុងជីវភាពខ្វះខាតយ៉ាងខ្លាំង ៕
ចុះនៅលើទីនោះ NEWS http://www.angkorbody.com



Post a Comment