លោក គីម ជុងអ៊ុន ចេញបទបញ្ជាឲ្យផលិតម៉ាស៊ីនគ្រាប់រ៉ុក្កែតនិងក្បាលគ្រាប់រ៉ុក្កែតបន្ថែមទៀត

Published on Wednesday, 23 August 2017 14:07    Hits: 6     ដោយ ៖ ស៊ុយឈាង



ទារិកាម្នាក់កើតនៅរដ្ឋ South Carolina សហរដ្ឋអាមេរិក ត្រូវបានគេហៅថាទារិកា​សូគ្រាស ដោយសារតែទារិកានេះ កើតមកចំពេលសូគ្រាសពេញបរិបូណ៌តែម្តង។
Eclipse Alizabeth Eubanks បានកើតនៅម៉ោង៨ និង៤នាទីព្រឹកថ្ងៃច័ន្ទ ទី២១ ម្តាយរបស់គេ​ឈ្មោះ Freedom ចំណែកឪពុកឈ្មោះ Michael Eubanks ។
ម្តាយរបស់ Eclipse និយាយថា នាងមានអារម្មណ៍ម្យ៉ាង ដែលពិបាកពណ៌នា នៅពេលកូនស្រី​របស់ខ្លួនកើតចំថ្ងៃនេះ។ Eclipse មាន​ប្រវែង៤៨សង់ទីម៉ែត្រ និងទម្ងន់២គីឡូ៧ខាំ គេកើតនៅ​មន្ទីរពេទ្យ Greenville Memorial។
ក្រុមគ្រួសាររបស់ទារិកានេះ មានគម្រោងដាក់ឈ្មោះឲ្យគេថា Violet ប៉ុន្តែដោយសារតែ​នាង​កើត​ចំពេលសូគ្រាស ក៏ដាក់ឈ្មោះថា Eclipse តែម្តងទៅ។
ឯទារិកា Eclipse គឺបានកើតចំពេលសូគ្រាសពេញបរិបូណ៌ ខណៈទារកចំនួន១១​នាក់ផ្សេង​ទៀត បានកើតក្នុងថ្ងៃសូគ្រាសនេះ ដោយខាងមន្ទីរពេទ្យបានរៀបចំកម្មវិធី​ពិសេស សម្រាប់​អបអរវត្តមានពួកគេផងដែរ។
សូមរំលឹកថា រដ្ឋ South Carolina គឺជារដ្ឋមួយ ក្នុងចំណោមរដ្ឋចំនួន១៤ ដែលអាចមើល​ឃើញបាតុភូតសូគ្រាស១០០ភាគរយ៕

ចុះនៅលើទីនោះ NEWS  http://www.angkorbody.com

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop