ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្ស៧០នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារ ទូររថភ្លើងចំនួន១១ បានភ្លាត់ចេញពីផ្លូវដែកនៅក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
នេះគឺហេតុការណ៍ធំបំផុតទីប្រាំនៅក្នុងប្រទេសឥណ្ឌាសម្រាប់មួយឆ្នាំចុងក្រោយនេះ ហើយជាហេតុការណ៍ថ្មីមួយទៀតដែលកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានមនុស្សជាង២០នាក់បានស្លាប់នៅក្នុងហេតុការណ៍ទូររថភ្លើងភ្លាត់ចេញពីផ្លូវដែកស្រដៀងគ្នានេះ។
អ្នកនាំពាក្យអយស្ម័យាន លោក Neeraj Sharma បានអោយដឹងនៅក្នុងថ្ងៃពុធនេះថា រថភ្លើងមួយខ្សែរនេះ បានធ្វើដំណើរចេញពីក្រុង Azamgarh ទៅកាន់រដ្ឋធានី Delhi បន្តែបានបុកជាមួយនឹងរថយន្តដឹកគ្រឿងសំណង់នៅតាមផ្លូវ ដោយបណ្តាលអោយមនុស្ស៧០នាក់រងរបួស។
មនុស្ស២៣នាក់បានស្លាប់ និងយ៉ាងហោចណាស់១២៣នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅក្នុងរដ្ឋ Uttar Pradesh ដដែលនេះដោយសារទូររថភ្លើងចំនួន១៣បានក្រឡាប់ភ្លាត់ចេញពីផ្លូវដែកខណៈធ្វើដំណើរទៅកាន់ទីក្រុង Haridwar ។
សូមបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាគឺជាប្រទេសដែលមានប្រព័ន្ធផ្លូវដែកធំជាងគេបំផុតទីបួននៅលើពិភពលោក ប៉ុន្តែតែងតែជួបបញ្ហាយ៉ាងញឹកញាប់ដោយសារផ្លូវដែកមានសភាពទ្រុឌទ្រោមនិងដោយសារមានមនុស្សជិះយ៉ាងច្រើនណែនតាន់តាប់លើសចំណុះ៕
ចុះនៅលើទីនោះ NEWS http://www.angkorbody.com
ចុះនៅលើទីនោះ NEWS http://www.angkorbody.com


Post a Comment