តាកែវ ៖ បន្ទាប់ពីមានឧត្តមសេនីយ៏ត្រីម្នាក់បានស្នើសុំដី៣រយហិកតាពីអាជ្ញាធខេត្តតាកែវយកទៅចែកជូនប្រជាពលរដ្ឋនិងគ្រូសារកងទ័ព្វ គណៈកម្មាធិការមួយដែលដឹកនាំដោយលោកអ៊ូច ភា អភិបាលរងខេត្ត ត្រូវបានអាជ្ញាធខេត្តតាកែវធ្វើការបង្កើតឡើងដើម្បីចុះទៅសិក្សាស្រាវជ្រាវអោយដឹងពិតប្រាកដថាតើពិតជាមានប្រជាពលរដ្ឋនិងគ្រូសារកងទ័ពអត់ដីធ្វើស្រែចំការពិតប្រាកដមែនឬយ៉ាងណា?
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីព្រឹក ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៧ នៅសាលាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋនិងគ្រូសារកងទ័ព្វពិតជាអត់ដីធ្វើស្រែចំការពិតប្រាកដមែន ដូចការស្នើសុំដីសម្បទានសេដ្ឋកិច្ចចំនួន៣រយហិតតាពីសំណាក់លោកឧត្តមសេនីយ៏ត្រី វ៉ាន់ ស៊ន មេបញ្ជាការរងកងពលលេខ៣០១ ។អាជ្ញាធខេត្តតាកែវនិងដោះស្រាយជូនតាមរយៈការស្នើសុំទៅសម្ដេចតេជោកាត់ដីសម្បទានសេដ្ឋកិច្ចចំនួន៣រយហិកតាយកទៅចែកជូនដល់គ្រូសារកងទ័ព្វទាំង៦៧គ្រូសារនិង៩៥គ្រូសារទៀតរបស់គ្រូសារអតីតៈយុទ្ធជននៅក្នុងខេត្តតាកែវ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា កន្លងមកតាមរយៈអាជ្ញាធមូលដ្ឋានភូមិស្រែជើងរាស្រ្ត បានរាយការណ៏មកខេត្តថា ក្នុងចំណោមប្រជាពលរដ្ឋនិងគ្រូសារកងទ័ពទាំង៦៧គ្រូសារដែលស្នើសុំដី៣រយហិកតាតាមរយៈលោកឧត្តមសេនីយ៏មេបញ្ជាការរងកងពលលេខ៣០១ អាជ្ញាធមូលដ្ឋានរកឃើញមនុស្សពិតប្រាកដតែ៤គ្រូសារតែប៉ុណ្ណោះ។ ដូច្នោះដើម្បីជៀសវាងការយកប្រជាពលរដ្ឋឬគ្រូសារកងទ័ព្វធ្វើឈ្នាន់ដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួននោះ គណៈកម្មាធិការដែលខេត្តបង្កើតឡើងនិងចុះស្រាវជ្រាវស្វែងរកអោយឃើញពីប្រជាពលរដ្ឋក្រីក្រនិងគ្រូសារកងទ័ព្វដែលអត់ដី ហើយបើរកឃើញយ៉ាងណានោះត្រូវរាយការណ៏មកគណៈអភិបាលខេត្តដើម្បីយើងមានវិធានការណ៏បន្តទៀត។
បើតាមលោកអភិបាលខេត្តតាកែវ គណៈកម្មាធិការដែលខេត្តបានបង្កើតឡើងក៏នេះនិងចុះត្រួតពិនិត្យមើលពីក្រុមហ៊ុនពីរដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពិរាជរដ្ឋាភិបាលរាប់ពាន់ហិកតា ថាបានធ្វើសកម្មភាពអភិវឌ្ឍន៏លើដីទាំងអស់នោះបានចំនួនប៉ុន្មានហិកតាចាប់តាំងពីបានទទួលសិទ្ធិអភិវឌ្ឍន៏ចាប់តាំងតែពីឆ្នាំ២០០០មកនិងបានផ្ដល់ផលប្រយោជន៏អ្វីខ្លះដល់ប្រជាពលរដ្ឋតាមរយៈបង្កើតការងារអោយប្រជាជនមូលដ្ឋានមានការងារធ្វើ។ ប្រសិនបើក្រុមហ៊ុនគ្មានសកម្មភាពអភិវឌ្ឍន៏លើដីសម្បទាននោះទេ និយាយជារួមមិនបានអនុវត្តន៏តាមកិច្ចសន្យាជាមួយនិងរាជរដ្ឋាភិបាល អាជ្ញាធខេត្តតាកែវនិងធ្វើសំណើរទៅប្រមុខរាជរដ្ឋាភិបាលសុំលុបកិច្ចសន្យានេះចោលហើយកាត់ដីទាំងអស់នោះទុកសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ ជាពិសេសចែកជូនដល់គ្រូសារកងទ័ពនិងគ្រូសារអតីតៈយុទ្ធជននៅក្នុងខេត្តតាកែវ ៕តាកែវ
ចុះនៅលើទីនោះ NEWS http://www.angkorbody.com



Post a Comment